Geneva-(AP)
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានព្រមានកាលពីថ្ងៃសុក្រថា ភាពទាល់ច្រកក្នុងរយៈពេល១សប្តាហ៍លើរឿងអ៊ុយក្រែនគឺ កំពុងស្ថិតនៅក្នុងភាពដ៍លំបាក ក្នុងពេលដែលលោកឆ្ពោះទៅជជែកគ្នាជាមួយសមភាគីរុស្សី ចំពេលដែលមានកង្វល់កើនឡើងថា អឺរ៉ុបអាចនឹងរំខានដោយសង្រ្គាមម្តងទៀត។ រដ្ឋមន្រ្តីក្រសួងការបរទេស Blinken និង Sergei Lavrov បានទម្លាក់នូវការរំពឹងគិតមុនពេល ដែលមានការជួបប្រជុំនៅទីក្រុងហ្សឺណែវ ដែលម្នាក់ៗបាននិយាយតាមរបៀបរបស់គេថា ការជជែកគ្នានេះវាគ្រាន់តែជាជំហ៊ានដំបូងទេ។
ជាមួយនឹងកងទ័ពរុស្សីប្រហែល ១០០,០០០នាក់ ដែលបានប្រមូលផ្តុំនៅជិតព្រំប្រទល់អ៊ុយក្រែន, ប្រទេសជាច្រើនមានការភ័យខ្លាចថា ទីក្រុងមូស្គូនឹងបើកការឈ្លានពាន ហើយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានប្រញ៉ាប់ប្រញ៉ាល់បង្ហាញនូវ រណសិរ្សរួបរួមមួយដើម្បីការពារដោយក្តីសង្ឃឹម ឬក៏សហការណ៍ក្នុងការឆ្លើយតបមួយ។ "យើងមិនរំពឹងគិតថានឹងស្វែងរកដំណោះស្រាយ ក្នុងការខ្វែងគំនិតគ្នាបានក្នុងថ្ងៃនេះទេ តែខ្ញុំសង្ឃឹមថា និងរំពឹងថា យើងអាចសាកល្បងថា តើផ្លូវការទូតនិងការសន្ទនានៅតែបើកដែរឬទេ? Blinken ប្រាប់ Lavrov “នេះជាគ្រាមួយដ៏លំបាក”។
ទន្ទឹមគ្នានោះដែរ Lavrov បាននិយាយថា “លោកមិនរំពឹងថា នឹងមានច្រកចេញនៅក្នុងការជជែកគ្នានេះដែរ អ្វីដែលយើងរំពឹងគឺចម្លើយដ៏ច្បាស់លាស់ចំពោះសំណើរសុំដ៏ច្បាស់លាស់”។ ទីក្រុងមូស្គូបានបានទាមទារនូវការធ្វើសម្បទានពី NATO លើរឿងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តបស្ចឹមប្រទេស ជាមួយអ៊ុយក្រែន ដែលជាអតីតសាធារណរដ្ឋសូវៀត។ ទីក្រុងវ៉ាស៊ិនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាម្តងហើយម្តងទៀត នូវផលវិបាកដ៏ធ្ងន់ធ្ងរដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទោះបីជាមិនមានសកម្មភាពយោធាប្រឆាំងនឹងរុស្សី បើសិនជាមានការឈ្លានពានបានកើតឡើង។
Blinken បានព្រមានសារជាថ្មីទៀតថាកាលពីថ្ងៃសុក្រ លោកនិយាយថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានប្តេជ្ញាចិត្តចំពោះការទូត ប៉ុន្តែក៏បានប្តេជ្ញាចិត្តផងដែរ "បើសិនជាវាបង្ហាញនូវការមិនអាចដោះស្រាយបាន ហើយរុស្សីសំរេចនឹងធ្វើការឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន និងការរួបរួមគ្នានេះ ការឆ្លើយតបដ៏ឆាប់រហ័សនិងស្វិតស្វាញនឹងកើតមានឡើង"។ ប៉ុន្តែលោកបាននិយាយថា លោកក៏ចង់ប្រើប្រាស់នូវឱកាសនេះដើម្បីចែករំលែកដោយត្រង់ចំពោះ Lavrov នូវគំនិតដ៏ច្បាស់លាស់ខ្លះដើម្បីបង្ហាញនូវការព្រួយបារម្ភចំពោះការលើកឡើងរបស់អ្នក ក៏ដូចជាការខ្វាយខ្វល់របស់ភាគច្រើននៃពួកយើងអំពីទង្វើររបស់រុស្សី៕