BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អេស៉្បាញបញ្ជូននាវាចម្បាំងទៅទប់ទល់ការឈ្លានពានរបស់រុស្សី

ថ្ងៃសុក្រ, 21 ខែមករា 2022 15:46  គុន ច័ន្ទរដ្ឋា

photo_2022-01-21_15-17-24

The hill-

អេស៉្បាញបានកំពុងបញ្ជូននាវាចម្បាំងដើម្បីទៅពង្រឹងកងនាវី NATO នៅក្នុងសមុទ្ទមេឌីទែរ៉ាណេ និងសមុទ្ទខ្មៅ និងកំពុងរៀបចំបញ្ជូនកងយន្តហោះប្រយុទ្ធទៅកាន់ ប៊ុលហ្គារីក្នុងគោលបំណងទៅទប់ទល់ការឈ្លានពានរបស់រុស្សី Reuters បានរាយការណ៍។ នាវាបោសសំអាតមីនបានប្រុងប្រៀបរួចជាស្រេចក្នុងការចេញដំណើរ ចំណែកឯនាវាពិឃាតនឹងត្រូវបានបញ្ជូនក្នុងរយៈពេល៣ថ្ងៃ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអេស៉្បាញ Margarita Robles បាននិយាយប្រាប់ Reuters កាលពីថ្ងៃព្រហស្បតិ៍។

នាវាចម្បាំងអេស៉្បាញបានរៀបចំចេញដំណើរនៅចំពេលដែលមានភាពតានតឹង លើការដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់ជាមួយអ៊ុយក្រែន និងបានទទួលការព្រមានពីលោកខាងលិចថា មូស្គូនឹងឈ្លានពានអ៊ុយក្រែនដែលជាអតីតប្រជាជាតិសហភាពសូវៀត។ "រុស្សីមិនអាចប្រាប់ប្រទេសណាមួយថាខ្លួននឹងធ្វើអ្វីនោះទេ ដូច្នេះ NATO នឹងថែរក្សាការពារអធិបតេយ្យភាពនៃប្រទេសណាមួយ ដែលអាចឬក៏ចង់ក្លាយជាសមាជិក NATO " អ្នកស្រីបាននិយាយ។

អ្នកស្រីបានបន្ថែមថា អេស៉្បាញចង់ឲ្យមាននូវចម្លើយការទូតដាច់ដោយឡែកមួយ ដើម្បីដោះស្រាយទំនាស់។ អ៊ុយក្រែនមិនមែនជាផ្នែកនៃ NATO ទេ ប៉ុន្តែបានសុំចូលជាសមាជិក ជារឿងមួយដែលរុស្សីជំទាស់។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តយោធាបានច្រានចោលនូវការទាមទាររបស់ទីក្រុងមូស្គូថា មិនឲ្យពង្រីកខ្លួនទៅភាគខាងកើត ដែលទីក្រុងក្រឹមឡាំងបានប្រើប្រាស់ជាលេស ដើម្បីប្រមូលផ្តុំកងទ័ពនិងអះអាងថា មិនមានភាពច្បាស់លាស់ចំពោះសន្តិសុខ។ ប្រជាជាតិលោកខាងលិច ឥឡូវនេះភ័យខ្លាចថារុស្សីអាចនឹងបើកការទន្រ្ទានចូលទៅក្នុងអ៊ុយក្រែន ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងឆ្នាំ២០១៤ ក្នុងការភ្ជាប់យក ឧបទ្វីប Crimea ។

អេស៉្បាញបានចូលរួមជាមួយជាមួយប្រទេស NATO ដើម្បីជួយពង្រឹងកិច្ចការពារអ៊ុយក្រែន រួមទាំង ដាណឺម៉ាក ដែលបាននិយាយថា នឹងបញ្ជូននាវាចម្បាំងទៅកាន់សមុទ្ទបាល់ទិក និងបារាំងនឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសរ៉ូមានី។ សហរដ្ឋអាមេរិកក៏បានអនុញ្ញាតិឲ្យសម្ព័ន្ធមិត្ត NATO ៣ប្រទេស Estonia, Latvia, និង Lithuania ដើម្បីបញ្ជូនអាវុធដែលផលិតនៅសហរដ្ឋអាមេរិក នៅក្នុងបញ្ជីរដើម្បីឲ្យអ៊ុយក្រែនប្រើប្រាស់៕


ថ្ងៃសុក្រ, 21 ខែមករា 2022 15:46  គុន ច័ន្ទរដ្ឋា