BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សី អ៊ុយក្រែន មានភាពកក់ក្តៅចំពោះការជួយសម្រួលភាពតានតឹងរបស់រុស្សី - ប្រភពទួរគី

ថ្ងៃសុក្រ, 21 ខែមករា 2022 09:30  គុន ច័ន្ទរដ្ឋា

photo_2022-01-21_09-28-32

Ankara (Reuters)-

ទាំងរុស្សីនិងអ៊ុយក្រែនបានស្វាគមន៍ចំពោះគំនិតរបស់ទួរគី ក្នុងការដើរតួជាអ្នកសម្របសម្រួលកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំង២ ដែលបានស្នើរឡើងដោយទួរគីកាលពីខែវិច្ឆិកា ប្រភពអ្នកការទូតទួរគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ ទួរគីនឹងរៀបចំឲ្យមានការប្រជុំផងដែរ នៃក្រុមប្រទេស OSCE Minks  ដែលតំបន់ភាគខាងកើតអ៊ុយក្រែន Donbass នឹងត្រូវលើកយកមកជជែក ប្រភពបានប្រាប់អ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ។

មិនទាន់មានកាលបរិច្ឆេទបានកំណត់នៅឡើយទេ សំរាប់ការប្រជុំនៅ Istanbul ប៉ុន្តែតំណាងមកពីប្រទេសរុស្សី អ៊ុយក្រែន ក្រុម OSCE Minsk និងមកពី Donbass ត្រូវបានគេរំពឹងថានឹងចូលរួម ពួកគេនិយាយដោយបន្ថែមថាក្រុមនេះនឹងជួបគ្នាជាញឹកញាប់។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បានប្រាប់ ទីភ្នាក់ងារព័ត៌មាន RIA ថាមិនមានការរៀបចំសំរាប់ការប្រជុំដូចនេះទេ។ "វានឹងគ្មានអ្វីទេនៅក្នុងកិច្ចប្រជុំនេះទេ លោកត្រូវបានគេដកស្រង់ពាក្យសំដី ដោយបានបន្ថែមថា អ៊ុយក្រែនមិនបានធ្វើតាមកិច្ចព្រមព្រៀង Minks ក្នុងការដោះស្រាយទំនាស់ជាមួយពួកឧទ្ទាមនិយមក្រុងមូស្គូ ខណៈដែលអ៊ុយក្រែនកំពុងតែទទួលបាននូវគ្រឿងសព្វាវុធ។

ក្រុមបស្ចឹមប្រទេសនិយាយថា ពួកគេមានការព្រួយបារម្ភរុស្សីនឹងមានផែនការធ្វើការវាយលុកជាថ្មីប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់ក្នុងរយៈពេលប៉ុន្មានខែនេះ មូស្គូបានប្រកែកថាខ្លួនមានផែនការវាយប្រហារ។ ប៉ុន្តែរុស្សីបាននិងអ៊ុយក្រែន មានការកក់ក្តៅទៅនឹងការជួយសម្របសម្រួលរបស់ទួរគី ប្រភពមួយបាននិយាយ។ ទួរគីដែលជាសមាជិក NATO មានចំណងទាក់ទងល្អជាមួយ ទីក្រុង Kyiv និង Moscow  ប៉ុន្តែបានប្រឆាំងទៅនឹងនយោបាយរុស្សីនៅក្នុង សីរុីនង លីប៊ី ក៏ដូចជាការដែលរុស្សីបានភ្ជាប់យកឧបទ្វីប Crimea ក្នុងឆ្នាំ២០១៤ផងដែរ។

លោកប្រធានាធិបតី Tayyip Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងធ្វើដំណើរទៅកាន់អ៊ុយក្រែនក្នុងដើមខែកុម្ភះ និងសង្ឃឹមថានឹងនំឲ្យជួបគ្នារវាងប្រធានាធិបតីរុស្សី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងពេលឆាប់ៗនេះ។ "សង្រ្គាមចិត្តសាស្ត្រនៅក្នុងតំបន់បានធ្វើឲ្យយើងមានការស្រងាកចិត្តជាខ្លាំង ក្នុងឋានៈជាប្រទេសមួយដែលមានទំនាក់ទំនងទាំងសងខាង។ គោលបំណងរបស់យើងគឺនឹងនាំឲ្យលោកប្រធានាធិបតី Putin និងលោក Zelensky ជួបគ្នាក្នុងពេលឆាប់ៗខាងមុខនេះ" Erdogan បានប្រាប់សន្និសិទកាសែតមួយនៅក្នុងទីក្រុង Ankara ៕


ថ្ងៃសុក្រ, 21 ខែមករា 2022 09:30  គុន ច័ន្ទរដ្ឋា