AP-
ក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មថ្មីកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងមន្ត្រីអ៊ុយក្រែន៤រូប រួមបញ្ចូលទាំងសមាជិកសភាបច្ចុប្បន្ន២រូប ដែលមន្ត្រីរដ្ឋបាលនិយាយថាជា ផ្នែកមួយនៃការខិតខំប្រើឥទ្ធិពលរុស្សី ដើម្បីរៀបចំលេសក្នុងការឈ្លានពានអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មបានបញ្ចេញឈ្មោះសមាជិកសភា Tara Kodak និង Oleh Voloshyn និងអតីតមន្ត្រីរដ្ឋាភិបាល២រូបទៀត។ យោលទៅតាមក្រសួងរតនាគារ អ្នកទាំង៤មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធដោយប្រឌិតព័ត៌មានរបស់សេវាកម្មសន្តិសុខសហព័ន្ធរុស្សី ដែលគេស្គាល់ថា FSB ។
រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បាននិយាយថាមនុស្សទាំង៤នាក់គឺជាមនុស្សសំខាន់របស់វិមានក្រឹមឡាំងក្នុងការខិតខំប្រឹងប្រែងចាប់តាំងពី ២០២០ ដើម្បីបន្ថយនូវសមត្ថភាពរបស់រដ្ឋអ៊ុយក្រែន ក្នុងការដំណើរការដោយឯករាជ្យ។ ការដាក់ទណ្ឌកម្មត្រូវបានប្រកាសមុន២៤ម៉ោង បន្ទាប់ពីប្រធានាធិបតី Joe-Biden បាននិយាយ លោកគិតថារុស្សីនឹងឈ្លានពានអ៊ុយក្រែនសារជាថ្មី។ លោកបានព្រមាន ប្រធានាធិបតី Putin ថារុស្សីនឹងបង់ក្នុងតម្លៃយ៉ាងខ្ពស់ក្នុងការបាត់បង់ជីវិតមនុស្ស និងបំរាមហាមឃាត់ក្នុងការចូលទៅកាន់ប្រព័ន្ធធនាគារពិភពលោក បើសិនជាហ៊ានធ្វើ។
Biden បានប្រឈមទៅនឹងការរិះគន់ពីគណបក្សសាធារណរដ្ឋ និងមន្ត្រីអ៊ុយក្រែនថា លោកបានអនុញ្ញាតិឲ្យមានកំរិតនៃការឈ្លានពានរបស់រុស្សី ដោយបានមានជាយោបល់ក្នុងការធ្វើអត្ថាធិប្បាយទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងប្រតិកម្មជាមួយនឹងវិធានការណ៍ឆ្លើយតបមួយ បើសិនជាមានការទន្រ្ទានតែបន្តិបន្តួច។ មន្ត្រីនៃរដ្ឋការសេតវិមានបានស្វែងរកការបំភ្លឺជាបន្ទាន់ចំពោះពាក្យសំដីនេះ ហើយលោក Biden ខ្លួនឯងផ្ទាល់ក៏បានបំភ្លឺវិញដែរកាលពីថ្ងៃព្រហស្បតិ៍។
"ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយលោកប្រធានាធិបតី Putin " Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ គាត់នឹងមិនយល់ច្រឡំទេ ការប្រមូលផ្តុំណាមួយនៃអង្គភាពកងទ័ពរុស្សីចូលទៅកាន់ព្រំប្រទល់ប្រទេសអ៊ុយក្រែន "គឺជាការឈ្លានពាន"។ Biden កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ក្រុមរបស់លោកកំពុងតែសម្លឹងរកមើលទៅកាន់ប្រព័ន្ធធនាគាររុស្សី ដាក់បំរាមនូវសមត្ថភាពការប្តូរប្រាក់ជាដុល្លារ Biden ចង់និយាយយោងទៅរកមិនឲ្យរុស្សីចូលទៅប្តូរប្រាក់ជាដុល្លារបាន នេះបើយោងទៅតាមមន្ត្រីជាន់ខ្ពស់ដែលគេមិនអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈ៕