BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូង៖ តារាសាក់រូបដ៏ល្បីម្នាក់ ត្រូវបានចោទប្រកាន់ដោយសារសិល្បៈនៃការចាក់សាក់របស់គាត់

ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 10:00  BeeTube News

photo_2022-01-20_09-32-54C (1)

Doy គឺជាអ្នកសាក់មួយរូបដ៏ល្បីល្បាញបំផុតរបស់កូរ៉េខាងត្បូង ហើយបានចាក់សាក់ឲ្យតារាហូលីវូដដូចជា Brad Pitt, Lily Collins និង Steven Yeun ជាដើម។
ប៉ុន្តែកាលពីខែមុ ន Doy បានស្ថិតនៅក្នុងតុលាការក្រុងសេអ៊ូល ដោយគ្រាន់តែធ្វើការងាររបស់គាត់ប៉ុណ្ណោះ។ បន្ទាប់ពីវីដេអូដែលគាត់ចាក់សាក់ឲ្យតារាស្រីកូរ៉េដ៏មានប្រជាប្រិយមួយរូប បានសាយភាយនៅលើអ៊ីនធើណែត, Doy ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបំពានច្បាប់វេជ្ជសាស្ត្រ និងពិន័យជាប្រាក់ចំនួនប្រាំលានវ៉ុន (£3,090; $4,205)។ ករណីដ៏ល្បីនេះបានទាក់ទាញការចាប់អារម្មណ៍ជាថ្មីម្តងទៀតដល់ប្រទេសកូរ៉េខាងត្បូងជុំវិញច្បាប់ដ៏តឹងរឹងលើការចាក់សាក់ និងតំបន់ពណ៌ប្រផេះ ឬតំបន់អសន្តិសុខ ដែលអ្នកចាក់សាក់ធ្វើការ។

Doy ដែលមានឈ្មោះពិតថា Do Yoon Kim ប្រាប់ BBC ថា៖ «ពេលខ្ញុំនៅក្រៅប្រទេសដោយធ្វើការជាមួយតារាល្បីៗ ដូចជា Brad Pitt មនុស្សម្នាក់ហៅខ្ញុំថា "សិល្បករ"។ "យ៉ាងណាក៏ដោយពេលខ្ញុំត្រឡប់ទៅកូរ៉េវិញខ្ញុំក្លាយជាអ្នកបំពានច្បាប់"។ អាជីពដ៏ចម្រូសចម្រាស់កាលពីអតីតកាល ការចាក់សាក់តែងតែជាប់ពាក់ព័ន្ធជាមួយក្រុមក្មេងទំនើង ឬឧក្រិដ្ឋកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយអ្នកដែលមានរូបសាក់ប្រថុយនឹងការបាត់បង់ការងារ ឬត្រូវបានសង្គមស្អប់ខ្ពើម។ ទោះបីជាសព្វថ្ងៃនេះការចាក់សាក់នៅលើដងខ្លួនរបស់តារាសម្ដែងនៅតែមានភាពមិនច្បាស់លាស់តាមកញ្ចក់ទូរទស្សន៍។

នៅក្នុងឆ្នាំ 1992 តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានកំណត់ការចាក់សាក់ជាការអនុវត្តផ្នែកវេជ្ជសាស្រ្តដោយសារតែហានិភ័យនៃការឆ្លងមេរោគដែលបណ្តាលមកពីស្នាមចាក់សាក់ និងម្ជុល។ នេះមានន័យថា មានតែគ្រូពេទ្យជំនាញដែលមានអាជ្ញាប័ណ្ណ ប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យចាក់សាក់។ ប៉ុន្តែនេះមិនបានបញ្ឈប់មនុស្សជាច្រើនពីការក្លាយជាអ្នកចាក់សាក់រូបនោះទេ។ យោងតាមការស្រាវជ្រាវឆ្នាំ 2019 ដោយវិទ្យាស្ថានកូរ៉េសម្រាប់សុខភាព និងកិច្ចការសង្គម មានអ្នកចាក់សាក់ប្រហែល 200,000 នាក់នៅក្នុងប្រទេសកូរ៉េ។

photo_2022-01-20_09-33-22M

អ្នកដែលត្រូវបានចាប់ខ្លួនត្រូវប្រឈមនឹងការជាប់ពន្ធនាគារយ៉ាងតិចពីរឆ្នាំនិងពិន័យជាសាច់ប្រាក់រហូតដល់ទៅ 1លានវ៉ុន ។ សិល្បករចាក់សាក់ភាគច្រើន ធ្វើការនៅក្រោមដី ប្រតិបត្តិការនៅក្នុងទីតាំងសម្ងាត់ ប៉ុន្តែមនុស្សជាច្រើននៅតែផ្សាយពាណិជ្ជកម្មដោយបើកចំហនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អាជ្ញាធរមិនមានសកម្មភាពតាមដានស្ទូឌីយ៉ូចាក់សាក់នោះទេ។ ទោះជាយ៉ាងណាបើមានគេរាយការណ៍មកប៉ូលីសត្រូវបង្ខំចិត្តចាត់វិធានការលើពួកគេ។
ការផ្លាស់ប្តូរការយល់ឃើញការយល់ឃើញរបស់សង្គមកូរ៉េចំពោះទឹកថ្នាំលើរាងកាយបានផ្លាស់ប្តូរ ហើយការសាក់កាន់តែច្រើនឡើងៗបានក្លាយជារឿងធម្មតា ហើយចាត់ទុកថាជាសិល្បៈ និងច្នៃប្រឌិតដើម្បីបង្ហាញពីខ្លួនឯង។ ប្រជាជនកូរ៉េខាងត្បូងមួយភាគបួនបានឆ្លងកាត់ការសាក់ នេះបើយោងតាមការស្ទង់មតិខែមិថុនា ឆ្នាំ 2021 ដែលធ្វើឡើងដោយ Gallup Korea ។

ដោយឈរលើការផ្លាស់ប្តូរអាកប្បកិរិយានេះ លោក Doy បានបង្កើតសហជីពសម្រាប់អ្នកសាក់រូបនៅឆ្នាំ 2020 ក្នុងក្តីសង្ឃឹមថានឹងបង្កើតជំហានដំបូងក្នុងការធ្វើឱ្យស្របច្បាប់នៃវិជ្ជាជីវៈរបស់ពួកគេ។ គាត់និយាយថា៖ “ខ្ញុំចង់ឲ្យអ្នកចាក់សាក់ដូចខ្ញុំធ្វើការក្នុងបរិយាកាសដែលមានសុវត្ថិភាព”។ "ដូចគ្នានេះដែរ អ្នក សាក់រូបនៅកូរ៉េមានសិទ្ធិលើរាងកាយរបស់ពួកគេ"។

ប៉ុន្តែអ្នកខ្លះក្នុងសហគមន៍ពេទ្យនៅតែមានការព្រួយបារម្ភ។ Ji Hwan Hwang ទីប្រឹក្សាសមាគមវេជ្ជសាស្រ្ដកូរ៉េ ដែលជាអង្គការគ្រូពេទ្យធំជាងគេនៅក្នុងប្រទេសបាននិយាយថា "ការសាក់មានន័យថា ការចាក់សារធាតុផ្សេងៗនៅក្រោមស្បែកតាមរយៈម្ជុល ហើយសកម្មភាពបែបនេះមិនគួរត្រូវបានអនុញ្ញាតដោយងាយស្រួលដូចអាជីវកម្មធម្មតានោះទេ"។​ លោក Doy ប្រកែកថា កង្វល់បែបនេះអាចទទួលយកបាន។ សហជីពរបស់គាត់បានបង្កើតនូវការណែនាំអំពីអនាម័យ ដោយសហការជាមួយមន្ទីរពេទ្យក្នុងស្រុក ហើយបានខិតខំប្រឹងប្រែងដើម្បីអប់រំសហគមន៍អ្នកចាក់សាក់ឱ្យកាន់តែទូលំទូលាយផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការជំរុញដ៏ធំបំផុតចំពោះយុទ្ធនាការរបស់គាត់អាចជារឿងក្តីរបស់តុលាការផ្ទាល់។ បច្ចុប្បន្ន គាត់កំពុងរៀបចំបណ្តឹងឧទ្ធរណ៍។ លោកនិយាយថា សេចក្តីសម្រេចនេះបានប៉ះពាល់ដល់ឧស្សាហកម្មនេះយ៉ាងខ្លាំង។ "អ្នកសាក់រូបកូរ៉េល្បីៗទាំងអស់កំពុងចាកចេញពីប្រទេសកូរ៉េ។ ពួកគេកំពុងមានតម្រូវការហើយស្ទូឌីយ៉ូនៅបរទេសធំៗ ដូចជានៅទីក្រុងញូវយ៉ក ឬកាណាដា ហើយកំពុងជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យទាំងនេះយ៉ាងសកម្ម"។ “នៅចុងបញ្ចប់ ការសាក់គឺគ្រាន់តែជាការគូរប៉ុន្តែប្រើរូបរាងកាយមនុស្សជំនួសឲ្យផ្ទាំងក្រណាត់… អ្នកសាក់បានលះបង់ជីវិតរបស់ពួកគេដើម្បីគូរ ហើយជាថ្នូរនឹងពួកគេទទួលបានកំណត់ត្រាឧក្រិដ្ឋកម្ម ការកាត់ទោសដាក់គុក និងជីវិតខ្ទេចខ្ទាំ”។ "ខ្ញុំគ្រាន់តែចង់ឱ្យអ្នកសាក់រូបដែលមានទេពកោសល្យវ័យក្មេង មានមោទនភាពចំពោះការងាររបស់ពួកគេ និងធ្វើការដោយសេរី ដូចបុគ្គលិកការិយាល័យធម្មតាដែរ"។

photo_2022-01-20_09-33-03M

photo_2022-01-20_09-33-13M

អត្ថបទដកស្រង់ពី Woongbee Lee

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 10:00  BeeTube News