មន្ត្រីម្នាក់នៅក្នុងគណកម្មាធិការរៀបចំកីឡាអូឡាំពិកបានគំរាមអត្តពលិក ដែលចូលរួមនៅក្នុងកីឡឫអូឡាំពិកក្នុងពេលខាងមុខ ជាមួយនឹងការដាក់ទណ្ឌកម្មសំរាប់ការដែលធ្វើសុន្ទកថារំលោភទៅលើច្បាប់ចិន។ "ការបញ្ចេញយោបល់ដែលស្របទៅជាមួយនឹងស្មារតីកីឡាអូឡាពិក ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែការពារ" Yanshu អគ្គនាយករងនៃទំបនាក់ទំនងអន្តរជាតិសំរាប់គណកម្មាធិការរៀបចំកីឡាអូឡាំពិកនៃទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃពុធ ដែលរាយការណ៍ដោយ Washinton Post ។
“ការបញ្ចេញអាកប្បកិរិយាឬពាក្យសំដីដែលប្រឆាំងនឹងស្មារតីកីឡាអូឡាំពិក ជាពិសេសប្រឆាំងទៅនឹងច្បាប់ចិននឹងត្រូវបានទទួលនូវទណ្ឌកម្មផងដែរ”។ ពាក្យសំដីនេះបានលេចចេញមកមួយថ្ងែបន្ទាប់ពី សកម្មជនសិទ្ធមនុស្សបានព្រមានអត្តពលិកថាពួកគេអាចប្រឈមនឹងការចោទប្រកាន់ថាជាបទឧក្រឹដ្ឋបើសិនជាពួកគេរិះគន់ចិន ក្នុងអម្លុងពេលកីឡារអូឡាំពិក។ ខណៈដែលគណកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បាននិយាយថាពួកគេនឹងមានសេរីភាពក្នុងការនិយាយ ក្នុងពេលដែលកំពុងប្រកួតនៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។
ធម្មនុញ្ញផ្លូវការរបស់កីឡាអូឡាំពិកបានហាមឃាត់មិនឲ្យមានការតវ៉ាជាលក្ខណៈនយោបាយនៅក្នុងពិធីចែកមេដាយ និងបានទាមទារឲ្យអ្នកចូលរួមធ្វើតាមច្បាប់ជាសាធារណៈ។ “ច្បាប់ចិនមានភាពទូលំទូលាយណាស់ចំពោះបទឧក្រឹដ្ឋ ពួកគេអាចប្រើប្រាស់វាដើម្បីផ្តន្ទាការនិយាយស្តីរបស់មនុស្ស” អ្នកស្រាវជ្រាវអង្គការឃ្លាំមើលសិទ្ធមនុស្ស Yaqiu Wang បាននិយាយ។ បក្សកុម្មុយនិស្តចិន ជាប្រចាំបានកាត់ទោសបុគ្គលដាក់ពន្ធនាគារក្នុងការពាក់ព័ន្ធទៅនឹងការតវ៉ាខាងនយោបាយ និងសូម្បីតែបង្ហោះអត្ថាធិប្បាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលរិះគន់ដល់បក្ស។
ក្នុងអម្លុងពេលដែលផ្តល់ការសង្ខេបដោយអង្គការឃ្លាំមើលសិទ្ធមនុស្សក្នុងសប្តាហ៍នេះ សកម្មជនបានធ្វើការកត់សំគាល់ថា គណកម្មាធិការកីឡាអូឡាំពិកអន្តរជាតិមិនបានប្រកាសជាសាធារណៈ ថាតើអត្តពលិកដែលបានចូលរួមនឹងត្រូវការពារដោយរបៀបណា នៅពេលដែលពួកគេនិយាយរឿងអ្វីមួយចេញមក AP បានរាយការណ៍។ "ការស្ងប់ស្ងៀមវាជារឿងមួយស្មុគ្រស្មាញណាស់ ដូច្នេះហើយបានជាយើងមានការព្រួយបារម្ភ" យើងដឹងពីកំណត់ត្រានៃសិទ្ធមនុស្ស និងការអនុញ្ញាតិនៃសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសចិន ដូច្នេះវានឹងមិនមានការការពារច្រើននោះទេ។