BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយភ្ញៀវអន្តរជាតិធ្លាក់ចុះ ៨១,៥% នៅឆ្នាំ ២០២០

ថ្ងៃពុធ, 19 ខែមករា 2022 17:33  ថូ សិរីវឌ្ឍន៍

photo_2022-01-19_17-04-00

ព្រះសីហនុ៖ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ អត្រានៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនានៅបណ្ដាប្រទេសអាស៊ានបូកបី មានការធ្លាក់ចុះដល់ទៅប្រមាណ ៨១,៥% នៅឆ្នាំ២០២០ កន្លងទៅ។

ការប្ដេជ្ញានេះធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២១ តាមទម្រង់ Hybrid (ដោយផ្ទាល់ និងតាមវីដេអូខនហ្វើរិន) នៅក្រុងព្រះសីហនុ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធានលោក អូហ៍ យ៉ុងវូ (OH Yeong-Woo) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡានៃសាធារណរដ្ឋកូរ៉េ។ 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េ អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបប្រមាណ ១០០នាក់។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះទេសចរអន្តរជាតិប្រមាណ ៨១,៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម។

photo_2022-01-19_17-03-55

photo_2022-01-19_17-04-03

នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីបានស្វាគមន៍ដល់ការចាប់ផ្តើមនៃការបើកទេសចរណ៍អាស៊ានឡើងវិញ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលទ្ធភាពជំរុញទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបី ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។

រដ្ឋមន្ត្រីបូកបីបានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលធ្វើឲ្យវេទិកាទេសចរណ៍អាស៊ានកើតមានឡើងដោយផ្ទាល់នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ និងក្នុងការដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែល «អាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព ASEAN Stamp: Warm & Safe»។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានវាយតម្លៃផងដែរលើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ចំនួនពីរ រួមមាន៖ ១. ការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និង ២. ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបីប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២០ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១,៣លាននាក់ ថយចុះ ៨០,២% ធៀបនឹងឆ្នាំ ២០១៩។ យោងតាម “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” បានព្យាករណ៍ទុកថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៧លាននាក់  យ៉ាងយូរនៅឆ្នាំ ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជា ១១លាននាក់ នៅឆ្នាំ២០២៣ ឡើងវិញ៕

photo_2022-01-19_17-04-05

photo_2022-01-19_17-04-18

photo_2022-01-19_17-04-19

photo_2022-01-19_17-04-16

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃពុធ, 19 ខែមករា 2022 17:33  ថូ សិរីវឌ្ឍន៍