កណ្ដាល៖ បន្ទាប់ពីអ្នកធ្វើដំណើរឃើញទិដ្ឋភាព ក្រុមក្មេងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ ២១B ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្តាល ក៏ថតបាញ់ឲ្យស្នងការខេត្តកណ្ដាល។ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក៏បានបញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយកម្លាំងក្រុងតាខ្មៅ ចុះចាប់ក្រុមក្មេងទំនើង បង្ហោះម៉ូតូទាំងនោះ យកមកចាត់ការតាមនីតិវិធីច្បាប់។
ក្រុមក្មេងទំនើងមានគ្នា ១០នាក់ ទី១- ឈ្មោះ ជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ទី២- ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ទី៣- ឈ្មោះ ហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ ទី៤- ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សអនុវិទ្យាល័យខ្ពបវែង ទី៥- ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សវិទ្យាល័យ ហ៊ុន សែន តាខ្មៅ (គេចខ្លួន) និងជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
វត្ថុតាងចាប់យក៖ ១- ម៉ូតូ១គ្រឿង ម៉ាក HondaDream125 ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1AK.9289 (របស់ជនសង្ស័យ) ២- ម៉ូតូ១គ្រឿង ម៉ាក HONDA Dream125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកណ្តាល 1F1020 (របស់ជនសង្ស័យ)។ ៣- ម៉ូតូ១គ្រឿង ម៉ាក HONDA Dream125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ (របស់ជនសង្ស័យ)។ ៤- ទូរសព្ទដៃចំនួន ៣គ្រឿង (1- ម៉ាក Iphone xs max ពណ៌ទឹកមាស 2- ម៉ាក Iphone 7plus ពណ៌ខ្មៅ 3- ម៉ាក Iphone 7plus ពណ៌ខ្មៅ)។
បច្ចុប្បន្នក្រុមក្មេងទំនើងនិង ម៉ូតូត្រូវបានកម្លាំងជំនាញបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕