BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរួបរួមគ្នាលើបញ្ហារុស្សី ដើម្បីនឹងធ្វើអ្វីមួយដែលមិនទាន់ច្បាស់លាស់

ថ្ងៃពុធ, 19 ខែមករា 2022 15:56  គុន ច័ន្ទរដ្ឋា

3000

Washington AP-

លោកប្រធានាធិបតី Joe-Biden បានប្រមូលផ្តុំសម្ព័ន្ធមិត្តអ៉ឺរ៉ុបរួបរួមគ្នាតែ១ ថាពួកគេនឹងចាត់វិធានការប្រឆាំងនឹងរុស្សី បើសិនជារុស្សីរុញទ័ពចូលទៅក្នុងអ៊យក្រែន ប៉ុន្តែបើសិនជាច្បាស់ថា អាមេរិកនិងអឺរ៉ុបមានបំណងត្រូវធ្វើអ្វីមួយ សម្ព័ន្ធមិត្តដូចជាមិនសូវរួបរួមគ្នាទេ។ ជាឧទាហរណ៍ ផ្នែកយោធាសហរដ្ឋអាមេរិក ទួរគី អង់គ្លេសបានក្រោកឈរក្នុងការផ្តត់ផ្គង់ឬក៏យល់ព្រមក្នុងការផ្គត់ផ្គង់ មីស៊ីលប្រឆាំងនឹងរថក្រោះ ដ្រូនចម្បាំង នាវាចម្បាំងនិងអាវុធផ្សេងទៀត ជមួយនឹងថវិការដើម្បីជួយអ៊ុយក្រែនស្ថាបនាកិច្ចការពារជាតិរបស់ខ្លួន ។

ប៉ុន្តែសម្ព័ន្ធមិត្តដ៏សំខាន់ អាល្លឺម៉ង់ហាក់ដូចជាមិនពេញចិត្តក្នុងផ្តល់នូវជំនួយយោធាដោយត្រង់ ច្រើនជាងនេះទៅទៀតគឺថាអង់គ្លេសដែលដឹកជញ្ជូនអាវុធដោយយន្តហោះទៅកាន់អ៊ុយក្រែនកាលពីថ្ងៃច័ន្ទ បានហោះវាងលំហរអាកាសអាល្លីម៉ង់ ដោយមិនបានហោះកាត់ដែនអាកាសអាល្លឺម៉ង់ទេ។ ខណៈដែល Biden បានព្រមានប្រធានាធិបតីរុស្សី Vladimir Putin អំពីផលវិបាកសេដ្ឋកិច្ច "ដែលនឹងមិនដែលឃើញពីមុនមក" បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។

សម្ព័ន្ធមិត្តយោធាធំៗខ្លះរបស់អឺរ៉ុប បានចង្អុលបង្ហាញនូវការរុញរាចំពោះអ្វី ដែលអាចខូចខាតដល់សេដ្ឋកិច្ចអឺរ៉ុបខ្លះឬក៏ធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រទេសអឺរ៉ុបខ្លះដែលត្រូវការឧស្ម័នរុស្សី ដើម្បីរក្សារកំដៅក្នុងរដូវរងារ។ មេដឹកនាំសហគមន៍អឺរ៉ុបឃើញរុស្សីកំពុងព្យាយាមសាបព្រួសនូវជំលោះក្នុងចំណោម២៧ប្រទេសក្នងអឺរ៉ុប សហរដ្ឋអាមេរិកនិង NATO ។ សប្តាហ៍មុន ពួកគេបានសាទរខ្លួនឯងក្នុងការដែលបានជៀសផុតពីអន្ទាក់នេះ។

"សហរដ្ឋអាមេរិកមិនលេងល្បែងរបស់រុស្សីទេ" ប្រធានកិច្ចការបរទេសអឺរ៉ុប Joseph Borell បាននិយាយ “រុស្សីចង់បំបែកយើង តែគេបរាជ័យ”។ យ៉ាងហោចណាស់ជាពាក្យសំដី ការរៀបចំសម្ព័ន្ធអឺរ៉ុបនៅពីក្រោយការដឹកនាំរបស់អាមេរិកជាជោគជ័យនៃនយោបាយការបរទេសសំរាប់រដ្ឋការ Joe- Biden បន្ទាប់ពីបានដឹកនាំសព័ន្ធមិត្តក្នុងពិភពលោកក្នុងការដកទ័ពចេញពីអហ្វហ្គានីស្ថាន។

ការងាររបស់អាមេរិកក្នុងការវាយដែកគោលភ្ជាប់ការប្តេជ្ញាចិត្តរបស់អឺរ៉ុបប្រឆាំនឹងរុស្សី បើសិនជាហ៊ានវាយប្រហារអ៊ុយក្រែននឹងបន្ត សមាជិកព្រឺទ្ធសភា Crist Murphy អ្នកតំណាងរាស្ត្សមកពីរដ្ឋ Connecticut នៃគណបក្សប្រជាធិបតេយ្យដែលបានធ្វើដំណើរជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យទៅកាន់ទីក្រុង Kyiv ដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនកាលពីសប្តាហ៍មុន៕


ថ្ងៃពុធ, 19 ខែមករា 2022 15:56  គុន ច័ន្ទរដ្ឋា