BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឥណ្ឌូណេស៊ី ដាក់ឈ្មោះរាជធានីថ្មី ដែលនឹងជំនួសទីក្រុងហ្សាកាតា

ថ្ងៃពុធ, 19 ខែមករា 2022 14:33  BeeTube News

_122770116_gettyimages-1128821038 (1)

ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា រដ្ឋធានីថ្មីរបស់ខ្លួននឹងត្រូវបានគេហៅថា Nusantara ដែលមានន័យថា "ប្រជុំកោះ" ជាភាសាជ្វា។ វាបានកើតឡើងនៅពេលដែលសភាបានអនុម័តច្បាប់មួយ ដើម្បីផ្លាស់ប្តូរទីតាំងរដ្ឋធានីពីហ្សាកាតា ដែលកំពុងលិចលង់យ៉ាងឆាប់រហ័ស។ គំនិតនៃការសាងសង់រាជធានីថ្មីដែលមានចម្ងាយ 1,300 គីឡូម៉ែត្រ (800 ម៉ាយ) នៅលើកោះ Borneo ត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ 2019 ។ ប៉ុន្តែ​អ្នក​រិះគន់​បាន​និយាយ​ថា ​ឈ្មោះ​ថ្មី​នេះ​អាច​មាន​ភាព​ច្របូកច្របល់ ហើយ​​ការ​ផ្លាស់ប្តូរ​នេះ​មិន​បាន​យក​កត្តា​បរិស្ថាន​មក​ពិចារណា​នោះទេ។

ទីក្រុងហ្សាកាតាបានក្លាយទៅជាតំបន់ដែលមានប្រជាជនកកកុះច្រើន មានការបំពុលបរិយាកាស និងកំពុងធ្លាក់ចូលទៅក្នុងអត្រាមួយគួរឱ្យព្រួយបារម្ភ ដោយសារតែការទាញយកទឹកក្រោមដីច្រើនពេក។ ផ្ទះរបស់ប្រជាជនជាង 10 លាននាក់ ស្ថិតនៅលើដីវាលភក់នៅលើកោះជ្វាដ៏ធំ។ ការបំពុលបរិយាកាស និងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង គឺធ្វើឲ្យមានកេរ្តិ៍ឈ្មោះមិនល្អ ហើយរដ្ឋមន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែដឹក​តាម​ក្បួន​ប៉ូលីស ដើម្បី​ទៅ​ប្រជុំ​ទាន់​ពេល។

ក្នុងការកសាងរដ្ឋធានីថ្មីនៅកាលីម៉ាន់តាន់ភាគខាងកើត ដែលជាខេត្តរបស់ឥណ្ឌូនេស៊ីនៅលើកោះ Borneo រដ្ឋាភិបាលសង្ឃឹមថា វាអាចដកសម្ពាធខ្លះចេញពីទីក្រុងហ្សាកាតា។ កន្លែងដែលត្រូវបានគេស្គាល់ថាជាតំបន់ព្រៃ និងសម្បូរទៅដោយសត្វស្វាជាច្រើន កាលីម៉ាន់តាន់ភាគខាងកើតដែលសម្បូរទៅដោយសារធាតុរ៉ែ គឺជាជម្រកសម្រាប់មនុស្សតែ 3.7 លាននាក់ប៉ុណ្ណោះ នេះបើយោងតាមជំរឿនថ្មីៗបំផុត។ ថ្លែងក្នុងសភាកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីផែនការលោក Suharso Monoarfa បាននិយាយថា "រដ្ឋធានីថ្មីមានមុខងារកណ្តាល និងជានិមិត្តសញ្ញានៃអត្តសញ្ញាណជាតិ ក៏ដូចជាមជ្ឈមណ្ឌលថ្មីនៃទំនាញសេដ្ឋកិច្ច"។

ប៉ុន្តែអ្នករិះគន់បានអះអាងថា ការសាងសង់ទីក្រុងថ្មីនេះនឹងនាំទៅដល់ការពង្រីកចំការដូងប្រេង និងការកាប់ឈើនៅក្នុងតំបន់ដែលសម្បូរទៅដោយសត្វព្រៃចម្រុះ និងព្រៃឈើខៀវស្រងាត់។ ក្រុមតំណាងឱ្យជនជាតិដើមភាគតិចនៃកោះ Borneo ក៏បានសម្តែងការព្រួយបារម្ភរបស់ពួកគេពីមុនដែរ ដោយនិយាយថា បរិស្ថាន និងវប្បធម៌របស់ពួកគេអាចមានគ្រោះថ្នាក់ដោយសារការផ្លាស់ប្តូរនេះ។

ការ​ប្រកាស​ឈ្មោះ​ទីក្រុង​ថ្មី​នេះ​ក៏​បាន​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​គ្នា​លើ​បណ្តាញ​សង្គម​ផង​ដែរ ។ អ្នកខ្លះបាននិយាយថាឈ្មោះថ្មីនេះអាចបង្ហាញឱ្យឃើញពីការភាន់ច្រលំដោយសារតែ Nusantara គឺជាពាក្យជ្វាចាស់ ដែលប្រើក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីសំដៅលើប្រជាជាតិប្រជុំកោះទាំងមូល។ រដ្ឋមន្ត្រីផែនការបាននិយាយថា ឈ្មោះថ្មីរបស់រដ្ឋធានីត្រូវបានជ្រើសរើសដោយប្រធានាធិបតី ព្រោះវាឆ្លុះបញ្ចាំងពីភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី និងជានិមិត្តរូបអន្តរជាតិ។

ការផ្លាស់ប្តូរនេះនឹងចំណាយប្រាក់ប៉ាន់ស្មានចំនួន 466 ពាន់ពាន់លានរូពៀ (32.4 ពាន់លានដុល្លារ) ហើយនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមិនធ្លាប់បានអនុវត្តពីមុនមក៕

_122770121_gettyimages-1177947271

អត្ថបទដកស្រង់ពី BBC

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃពុធ, 19 ខែមករា 2022 14:33  BeeTube News