Insider-
សេតវិមានបានព្រមានកាលពីថ្ងៃអង្គារ៍ថា ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែននឹងមានទ្រង់ទ្រាយដ៏ធំ ខណៈដែលអ្នកការទូតសហរដ្ឋអាមេរិកនិងអឺរ៉ុបបានប្រញ៉ាប់ប្រញ៉ាល់នឹងការពារនូវទំនាស់ថ្មីនៅអឺរ៉ុប។ "យើងជឿថា យើងកំពុងស្ថិតនៅលើឆាកមួយ ដែលរុស្សីអាចនឹងបើកការវាយប្រហារលើចំណុចណាមួយក្នុងអ៊ុយក្រែន។ខ្ញុំអាចនិយាយបានថា យើងមានការពិបាកមែនទែនជាងពីពេលមុន" រដ្ឋមន្ត្រីព័ត៌មានសេតវិមាន Jen Psaki បាន និយាយដោយពិពណ៌នាថា កាលៈទេសៈនៅតាមព្រំប្រទល់អ៊ុយក្រែនគីស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ជាទីបំផុត។
រុស្សីដែលបានឈ្លានពាននិងភ្ជាប់ Crimea ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បានប្រមូលផ្តុំកងទ័ពជាច្រើនសែននាក់នៅតាមព្រំប្រទល់ប្រទេសជិតខាងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ វិមានក្រឹមឡាំងបានអះអាងថាខ្លួនគ្មានផែនការនឹងឈ្លានពានទេ, ប៉ុន្តែបស្ចឹមប្រទេសមានការសង្ស័យជាខ្លាំង។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បានធ្វើដំណើរទៅអ៊ុយក្រែននិងអាល្លឺម៉ង់ក្នុងសប្តាហ៍នេះក្នុងពេលដែលកំដៅបានកើនឡើងយ៉ាងខ្លាំង សេតវិមានបានបន្តព្រមានអ៊ុយក្រែនពីផលវិបាកនៃសេដ្ឋកិច្ចបើសិនជាឈ្លាពានអ៊ុយក្រែន។
“អ្វីដែលរដ្ឋមន្ត្រី Blinken នឹងធ្វើគឺបញ្ជាក់យ៉ាងច្បាស់ថាមានផ្លូវការទូតទៅមុខទៀត” psaki បាននិយាយដោយបកស្រាយថា ជំរើសរបស់ប្រធានាធិបតី Vladimir Putin គឺថាតើលោកនឹងទទួលរងគ្រោះនីវផលវិបាកសេដ្ឋកិច្ចឬទេ? "គ្មានជំរើសណាដែលមិននៅលើតុទេ នៅក្នុងទស្សនៈរបស់យើង" Psaki និយាយ “យើងបន្តពិភាក្សារយ៉ាងជិតស្និទ្ធជាមួយសមភាគីអឺរ៉ុបលើផលវិបាកដ៏តឹងតែងសំរាប់រុស្សីបើសិនជាហ៊ានឈ្លានពានអ៊ុយក្រែន”។ បន្ទាប់ពីធ្វើទស្សនកិច្ចនៅ Kyiv និង Berlin ,Blinken បានរៀបចំចេញដំណើរទៅទីក្រុងហ្សឺណែវដើម្បីជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov នៅថ្ងៃសុក្រ។
Blinken បានសន្ទនាតាមទូរស័ព្ទជាសមភាគីរបស់លោកកាលពីថ្ងៃអង្គារ៍ បញ្ជាក់នូវសារៈសំខាន់នៃការបន្តនូវផ្លូវការទូតដើម្បីបន្ធូរភាពតានតឹងដែលជាផលវិបាកដ៏ធ្ងន់ធ្ងរនៃការប្រមូលផ្តុំកងទ័ពរយស្សីនៅជិតអ៊ុយក្រែន “ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ មិនការទម្លុះទម្លាយដ៏ធំនៅក្នុងការជជែកការទូតរវាងរុស្សីនិងសហរដ្ឋអាមេរិក,សម្ព័ន្ធមិត្តនិងដៃគូរក្នុងអឺរ៉ុបក្នុងសប្តាហ៍នេះ។ រុស្សីបានបន្តនូវការទាមទារចំពោះការធានាសន្តិសុខភ្ជាប់គ្នាមួយដែលអាមេរិកនិង NATO បានបញ្ជាក់យ៉ាងច្បាស់ថាជាការខ្ជះខ្ជាយពេលវេលា។ នេះចង់បញ្ជាក់ថាអតីតរដ្ឋសហភាពសូវៀតដូចជាអ៊ុយក្រែននិង Georgia មិនអាចចូលជាសមាជិក NATO បានទេ។