រាជធានីភ្នំពេញ៖ ក្រោមការដឹកនាំពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកង កម្លាំងចំណុះអោយអធិការខណ្ឌ ចុះស្រាវជ្រាវតាមមុខសញ្ញា។ បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូ ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវសាធារណៈនៅក្នុងមូលដ្ឋាន នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។
យោងតាមរបាយការណ៍របស់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖ ជនសង្ស័យទី ១)ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០ឆ្នំា មុខរបរជាងភ្លើង ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី ២)ឈ្មោះ ជួន សូម៉ាត្រា ហៅ ចេក ភេទប្រុស អាយុ២៥ឆ្នំា មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី ៣)ឈ្មោះ អៀង សាន់ថៃ ហៅ ឆៃ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យទី ៤)ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុស អាយុ៤២ឆ្នំា មុខរបរសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ។ ជនសង្ស័យទី ៥)ឈ្មោះ សំ សុផាត ហៅ ផា ភេទប្រុស អាយុ៣៥ឆ្នំា មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។ ជនសង្ស័យទី ៦)ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុស អាយុ៣៣ឆ្នំា មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១គ្រឿង, កាបូបចំនួន០៤, អត្តសញ្ញាណប័ណ្ណចំនួន ០៤សន្លឹក, កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក, ប័ណ្ណ ប ស ស ចំនួន ០២សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍ កំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅ ផ្នែកជំនាញចាត់ការបន្ត៕