BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វាជាហានិភ័យនៃទំនាស់ បើសិនជាវិបត្តិនៅអ៊ុយក្រែនមិនបានដោះស្រាយ

ថ្ងៃអង្គារ, 18 ខែមករា 2022 16:43  គុន ច័ន្ទរដ្ឋា

photo_2022-01-18_16-42-03

Thestraithtimes-

ទោះបីជាការប៉ុនប៉ងត្រូវបរាជ័យដើម្បីដោះស្រាយវិបត្តិ ដែលកំពុងតែតានតឹងរវាងរុស្សី, អ៊ុយក្រែននិង NATO, ក្រុមអ្នកចរចាររុស្សីនិង NATO បានស្នើរឲ្យមានឱកាសដោយបើកចំហរនូវលទ្ធភាពក្នុងការជជែកនាពេលអនាគត លើការត្រួតពិនិត្យសព្វាវុធ ការដាក់ពង្រាយមីស៊ីល និងមធ្យោបាយជាច្រើនក្នុងការការពារនូវឧប្បទ្ទវហេតុយោធារវាងរុស្សី និងបស្ចឹមប្រទេស។ នេះវាគ្រាន់តែជាផាសុកដ៏តូចមួយ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកំលាំងនៃការរុញច្រានដែលកំពុងតែបន្តលើរឿងអ៊ុយក្រែនវាហាក់ ដូចជាកំពុងរអិលទៅមុខទៅកាន់សេណារីយ៉ូមួយដែលមិនអាចត្រួតត្រាបាន។

ខណៈដែលទាំងសងខាងកំពុងជាប់ផុងក្នុងការសង្ស័យគ្នាទៅវិញទៅមក វាជារឿងល្អដែលរុស្សីបានបង្ហាញពីជំហររបស់ខ្លួនច្បាស់លាស់ ដែលអ្នកនាំពាក្យវិមានក្រឹមឡាំង Dmytry peskov បាននិយាយកាលពីថ្ងៃអាទិត្យថា “រុស្សីមិនបានពិចារណាពីសកម្មភាពយោធានោះទេ ទោះបីជាការចរចារជាមួយនឹងសហរដ្ឋអាមេរិកនិង NATO ពីការធានាចំពោះសន្តិសុខត្រូវបរាជ័យ” ក៏ដោយ។ រហូតមកដល់ពេលនេះ ភាគីទាំងសងខាងបានគូសបន្ទាត់របស់គេច្បាស់លាស់។ ហើយភាគីនិមួយៗបានបដិសេធនូវគំនិតគ្នាទៅវិញទៅមក និងបានចោទប្រកាន់ម្ខាងៗថាជា អ្នកឈ្លានពាន ដូច្នេះមហន្តរាយបានទុំជោរហើយ។

សំរាប់អាមេរិកនិង NATO បានចោទរុស្សីថារៀបគំរោងប្រតិបត្តិការក្លែងបន្លំទង់នៅអ៊ុយក្រែនខាងកើត ដើម្បីធ្វើការឈ្លានពានជាទ្រង់ទ្រាយធំ បន្ទាប់ពីឆ្នាំ២០១៤។ ពួកគេបានទាមទារឲ្យកងទ័ពរុស្សីដែលកំពុងដាក់ពង្រាយនៅជិតព្រំប្រទល់អ៊ុយក្រែនត្រូវតែដកចេញ។ ទោះជាយ៉ាងណាក៏ដោយ Peskov បាននិយាយថា “ស្ថានការណ៍ដែលកំពុងតែតឹងតែងនិងបរិយាកាសអមិត្ត” ធ្វើឲ្យវត្តមានរបស់កងទ័ពនៅទីនោះមានសារៈសំខាន់ណាស់។

ទន្ទឹមគ្នានេះដែរ ការទាមទារជាគន្លឹះរបស់រុស្សីទាំង២លក្ខ័ណ សំរាប់បន្ថយចំនួនកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន-រុស្សី និងសំរាប់ NATO ឲ្យបញ្ឈប់នូវការបញ្ចូលសមាជិកភាពថ្មី ត្រូវបានពិពណ៌នាយ៉ាងសាមញ្ញថាជាការខ្ជះខ្ជាយពេលវេលា ដែលជាពាក្យសំដីរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ។ ដូច្នេះទាំងសងខាងបានមើលឃើញថា ពួកគេបានចូលទៅដល់ចំណុចទាល់ច្រក ដោយគ្មានខាងណាចង់បង្ហាញថា ខ្លួនខ្សោយហើយថយក្រោយមួយជំហ៊ាននោះទេ។

“បើសិនជា NATO ជ្រើសរើសយកនយោបាយរុកគួន យើងនឹងឆ្លើយតបដោយនយោបាយប្រឆាំងនឹងការរុកគួន ហើយបើសិនជាផ្តូរទៅជានយោបាយគំរាមកំហែង យើងនឹងឆ្លើយតបដោយការប្រឆាំងទៅនឹងការគំរាមកំហែង បើសិនជាអ្នកស្វែងរកមើលចំណុចខ្សោយនៅក្នុងប្រព័ន្ធការពាររបស់រុស្សី យើងនឹងស្វែងរកមើលចំណុចខ្សោយរបស់ NATO វាមិនមែនជាជំរើសរបស់យើងទេ ប៉ុន្តែយើងគ្មានជំរើសផ្សេងទៀត។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Alexander Grushoបានឆ្លើយតបទៅនឹងការបដិសេធរបស់ NATO ៕


ថ្ងៃអង្គារ, 18 ខែមករា 2022 16:43  គុន ច័ន្ទរដ្ឋា