BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីទេសចរណ៍មីយ៉ាន់ម៉ា ​​សាទរកម្ពុជា ដែល​ឈានដល់បើកទេសចរណ៍ឡើងវិញ ប្រកប​ដោយសុវត្ថិភាព​

ថ្ងៃអង្គារ, 18 ខែមករា 2022 16:07  មានជ័យ

Tour71490024_4760329917395116_1569014688966462729_n (2)

​ជាមួយនឹងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជាជា “គោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន” ប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានមួយដែរនោះ បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ដល់កម្ពុជា ដែលបានបោះជំហានក្នុងការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

ការបញ្ជាក់របស់​ភាគីមីយ៉ាន់ម៉ាយ៉ាងដូច្នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សាទ្វេភាគី​រវាង​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក តេ អួង (Htay Aung) រដ្ឋមន្ត្រីក្រ​សួង​សណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា និងប្រតិភូមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ​ក្នុងឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ (១៦-២២ មករា ២០២២)។

នៅក្នុងជំនួប​នោះ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រទេសទទួលភ្ញៀវទេសចរឡើងវិញ “ទេសចរណ៍សុវត្ថិភាព” កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​​រហូតមកដល់ពេលនេះមានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជា ក្នុងមួយថ្ងៃជិត២,០០០នាក់។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យ​ប្រជាជនកម្ពុជាទូទាំងប្រទេស​បានទទួលការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ចាប់ពីអាយុ៥ឆ្នាំ​ឡើងទៅ ដែល​រហូតមកដល់ពេលនេះ​បានបន្តផ្តល់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) និងឈានទៅចាប់ផ្តើមចាក់ដូសទី៤ ក្នុងស្ថានការណ៍នៃវីរុសបំប្លែងថ្មីអូមីក្រុង រហូតឈានទៅសម្រេចបានភាពស៊ាំក្នុងសហគមន៍ឆ្ពោះទៅការបើកសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព។

Tour71490024_4760329917395116_1569014688966462729_n (1)

Tour71490024_4760329917395116_1569014688966462729_n (3)

ចំណែកលោក តេ អួង បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ដល់កម្ពុជាក្នុងការបោះជំហានឆ្ពោះទៅបើកទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ លោកថ្លែងយ៉ាងដូច្នេះថា “បទពិសោធន៍នេះ នឹងក្លាយជាគំរូ​សម្រាប់មីយ៉ាន់ម៉ា ដើម្បីស្តារវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ”។

សូមបញ្ជាក់ថា អង្គប្រជុំទ្វេភាគីនេះ បានពិភាក្សាគ្នាលើការងារបន្ថែមទៀត ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ រួមមាន៖ ទី១ ជំរុញការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា, ទី២ ជំរុញលើកទឹកចិត្តឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ, ទី៣ ជួយគ្នាទៅវិញទៅមកលើការអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងសមត្ថភាពដល់អ្នកជំនាញ, ទី៤ ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ផ្នែករដ្ឋ ឯកជន និងសារព័ត៌មាន, ទី៥ ជំរុញឲ្យកាន់តែខ្លាំងឡើងថែមទៀត នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអនុតំបន់នានា ដូចជា កិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កិច្ចសហប្រតិបត្តិការ ACMECS និងកិច្ចសហប្រតិបត្តិការ CLMV។

ភាគីមីយ៉ាន់ម៉ាក៏បានស្វាគមន៍ និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី ACMECS លើកទី៥ (កម្ពុជាជាប្រធាន) និងកិច្ចប្រជុំរដ្ឋមន្រ្តី CLMV លើកទី៦ (ឡាវជាប្រធាន) ក្នុងខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ លើសពីនេះទៀត ភាគីទាំងពីរ​បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពជាមិត្តភក្តិ ដែលធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកពីអតីតកាល៕ (មានជ័យ)

Tour71490024_4760329917395116_1569014688966462729_n (9)

Tour71490024_4760329917395116_1569014688966462729_n (8)

Tour71490024_4760329917395116_1569014688966462729_n (10)

Tour71490024_4760329917395116_1569014688966462729_n (7)

 


ថ្ងៃអង្គារ, 18 ខែមករា 2022 16:07  មានជ័យ