Yangon-
ព្រះសង្ឃដែលកាន់ព្រះពុទ្ធសាសនាបានរត់ចាកចេញពីទីក្រុង២ នៅប៉ែកមីយ៉ាន់ម៉ាខាងកើត, សាក្សីបាននិយាយកាលពីថ្ងៃសៅរ៍, នៅក្នុងចំណោមប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែលបច្ចុប្បន្នគ្មានទីជម្រក ដោយសារតែការប្រយុទ្ធគ្នារវាងយោធា និងក្រុមឧទ្ទាមដែលប្រឆាំងទៅនឹងរដ្ឋប្រហារឆ្នាំមុន។ យោធាមីយ៉ាន់ម៉ាបានក្តោបយកអំណាចនៅក្នុងមីយ៉ាន់ម៉ាកាលពី១១ខែមុន ដោយបានបណ្តេញ រដ្ឋាភិបាលអូងសាន ស៊ូជី និងបានធ្វើឲ្យមានការរីករាលដាលនូវការតវ៉ា និងការបង្រ្កាបដោយឥតសំចៃដៃបានសម្លាប់មនុស្សជាង ១,៤០០នាក់។
ទីក្រុង Loikaw ក្នុងប៉ែកខាងកើតមីយ៉ាន់ម៉ាក្នុងរដ្ឋ Kayan គេបានឃើញមានការប្រយុទ្ធកាលពីសប្តាហ៍មុន ដែលអ.ស.ប.បានធ្វើការប៉ាន់ស្មានថា បានបង្ខំឲ្យមនុស្ស ៩០០,០០០ នាក់បានរត់ចេញ អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា ចំនួនជនភៀសសឹកអាចច្រើនជាង ១៧០,០០០ នាក់។ ច្រើនជាងពាក់កណ្តាលនៃប្រជាពលរដ្ឋក្នុងទីក្រុង Loikaw បានគ្មានទីជម្រក “ UN បាននិយាយ។ ព្រះសង្ឃមួយអង្គបានមានសង្ឃដីកាថា ប្រហែលជា៣០វត្ត ត្រូវបានបោះបង់ចោល វាជាទិដ្ឋភាពមួយនៅក្នុងប្រជាជាតិមួយ ដែលមនុស្បបរិសុទ្ធដ៍ជាទីគោរព និងវត្តអារាមដែលគេតែងតែពិចារណាថាជាជំរកនៃសេចក្តីសុខ។
“ពួកយើងមិនអាចរស់នៅទីនោះបានទេ” ព្រះសង្ឃបានមានសង្ឃដីកា ដោយសំណូមពរមិនបញ្ចេញឈ្មោះដើម្បីសុវត្តិភាពរបស់ព្រះអង្គ។ “វាជាការពិបាកណាស់ក្នុងធ្វើសេចក្តីសំរេចចិត្តដើម្បីចាកចេញ ប៉ុន្តែយើងត្រូវតែធ្វើវា” ព្រះសង្ឍក្នុងចំណោមមនុស្សប្រហែលជា ៥,០០០នាក់ដែលបានភៀសខ្លួនចេញពី Loikaw ទៅកាន់ភាគខាងកើតនៃរដ្ឋ Shan បានមានសង្ឃដីកាថាវត្តចំនួន១២ នៅជិតទីក្រុង Demoso ក៏ត្រូវបានរត់ចោលអស់។
អ្នកដឹកនាំសហគមន៍ម្នាក់នៅក្នុង Taunggyi ក្នុងរដ្ឋ Shan បាននិយាយកាលពីសប្តាហ៍មុនថា លោកបានឃើញក្រុមព្រះសង្ឃចំនួន៣០អង្គ បាននិមន្តមកដល់ទីក្រុងក្នុងឋានៈជាជនភៀសខ្លួន។
ព្រះសង្ឃគ្រឹស្ទានចំនួន១៥អង្គ ក៏បានភៀសព្រះកាយផងដែរមកកាន់ Loikaw ក្នុងសប្តាហ៍មុន។ ពួកឧទ្ទាមប្រយុទ្ធ បានចូលកាន់កាប់ព្រះវិហារ និងផ្ទះសម្បែងក្នុងទីក្រុងនិងបំផ្លាញពន្ធនាគារ។ ប៉ូលីសម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ។ “ទីក្រុងស្ងាត់ដូចវាលកប់ខ្មោច មានស្ថានភាពយ៉ាងអាក្រក់អាក្រី” ប៉ូលីសនិយាយ រថយន្តប្រហែលជា៦០០ គ្រឿងបានចាកចេញពីទីក្រុងជារៀងរាល់ថ្ងៃ។ ទាំងទីក្រុង Demoso និង Loikaw ជាមូលដ្ឋានរបស់ពួកឧទ្ទាម UN បាននិយាយថាមានការប្រយុទ្ធគ្នាយ៉ងតឺងតែងចាប់តាំងពីខែធ្នូមកម្ល៉េះ៕