BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្លិបក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាការ៉ាតេ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ថ្ងៃចន្ទ, 17 ខែមករា 2022 14:05  ហេង សំណាង

photo_2022-01-17_13-59-17

CAMSOC-ភ្នំពេញ៖ ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ នៅក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

យោងតាមលទ្ធផលបច្ចេកទេសរបស់មន្ត្រីសហព័ន្ធកីឡាការ៉ាតេកម្ពុជាបញ្ជាក់ថា ក្រសួងការពារជាតិ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ រួមមានមេដាយមាស១១ ប្រាក់៦ និងសំរឹទ្ធ ៤, ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស ៨ ប្រាក់២ និងសំរឹទ្ធ៦, លេខ៣ ក្លិបហនុមាន មេដាយមាស ៤ ប្រាក់៧ និងសំរឹទ្ធ ៨ ខណៈលេខ៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស ៤ ប្រាក់៤ និងសំរឹទ្ធ ១០គ្រឿង។ ក្រៅពី៤ក្លិបដែលឈ្នះមេដាយច្រើនជាងគេនេះ ក៏មានក្លិបជាច្រើនទៀត ដែលដណ្តើមបានមេដាយបានជាបន្តបន្ទាប់ ក្នុងចំណោមក្លិបចូលរួមចំនួន ២៤ក្លិបសមាគម-សាលាគុន និងមណ្ឌលកីឡាការ៉ាតេ មកពីទូទាំងប្រទេស ដោយប្រកួតលើ ៣៤វិញ្ញាសា។ 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមសរុបចំនួន ២២៧នាក់។ ចំពោះគណៈកម្មការរៀបចំមានចំនួន ៧៧នាក់ ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល៤ថ្ងៃ ដោយជំរុញឲ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ បានដំណើរការដោយរលូន និងកាត់បន្ថយបញ្ហាបានជាង ៩០% បើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២០ កន្លងទៅ។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបង្ហាញនូវគោលដៅយុទ្ធសាស្ត្រការងារបន្តរបស់សហព័ន្ធចំនួន ៤ចំណុចសំខាន់ៗដែរ រួមមាន៖ ១. រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEAKF Championship) លើកទី៩ ដែលជាលើកដំបូងសម្រាប់ការ៉ាតេកម្ពុជា ដោយគ្រោងនឹងធ្វើឡើងពីថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២។ ២. ត្រៀមចូលរួម SEA Games លើកទី៣១ ចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ៣. ត្រៀមចូលរួម ASIAN Games លើកទី១៩ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១០-២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុង Hangzhou ប្រទេសចិន។ ៤. ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA Games 2023 លើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។

photo_2022-01-17_13-59-20

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ពិសេសការដឹកនាំប្រកបដោយគតិបណ្ឌិត និងគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើឲ្យវិស័យកីឡាការ៉ាតេ កែប្រែមុខមាត់ថ្មី ធ្វើអោយគុណផលកីឡាប្រែប្រួលរីកចម្រើនមួយកម្រិតតាមអនុសាសន៍ និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធ។ សមិទ្ធផលកន្លងមកបានការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងការតាមដានត្រួតពិនិត្យណែនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត អនុប្រធានប្រចាំការបានជំរុញឲ្យយន្តការ និងផែនការសកម្មភាពសហព័ន្ធ បោះជំហានទៅមុខ ក្រោមការជួយឧបត្ថម្ភគាំទ្រស្មារតី និងថវិកា ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យផ្ទាល់ ពីគណៈកម្មាធិការជាតិ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការចែករំលែកពីសប្បុរសជន និងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធផងដែរ។

ដើម្បីតបស្នងសងគុណ ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងការលះបង់ ឯកឧត្តមប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបន្តជំរុញសកម្មភាពការងារកីឡាការ៉ាតេ ឲ្យទទួលបានគុណផលកីឡាមុតស្រួច និងជ័យលាភី ជូនជាតិមាតុភូមិ ជាពិសេសគឺការសម្រួចគោលដៅឲ្យទទួលបានជោគជ័យ ការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងឋានៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

photo_2022-01-17_13-59-23

 


ថ្ងៃចន្ទ, 17 ខែមករា 2022 14:05  ហេង សំណាង