BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា៖ និយតករជំរុញការលក់ធានារ៉ាប់រងតាមរយៈធនាគារ ដើម្បីបង្កើនការជ្រៀតចូលក្នុងវិស័យធានារ៉ាប់រង

ថ្ងៃចន្ទ, 17 ខែមករា 2022 10:16  BeeTube News

photo_2022-01-17_09-56-30 (1) (1)

និយតករធានារ៉ាប់រងបានជំរុញឱ្យក្រុមហ៊ុនធានារ៉ាប់រង ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត សហការគ្នាក្នុងការលក់ធានារ៉ាប់រងតាមរយៈធនាគារ (Bancassurance) ដើម្បីជំរុញកំណើនក្នុងវិស័យធានារ៉ាប់រង។ អគ្គនាយកនិយតករធានារ៉ាប់រងកម្ពុជា (IRC) លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍បែបនេះកាលពីថ្ងៃទី១២ ខែមករា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានារ៉ាប់រងរវាងធនាគារ AIA (Cambodia) Life Insurance និងធនាគារព្រីនស៍ នេះបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍។

លោកបាននិយាយថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានការកើនឡើងយ៉ាងឆាប់រហ័សបើទោះជាមានជំងឺកូវីដ១៩ក៏ដោយ។ វាបានកើនឡើង ៨% ក្នុងឆ្នាំ ២០២០ ចំនួន $២៧០ លានដុល្លារ ហើយត្រូវបានគេប៉ាន់ស្មានថានឹងពង្រីកដល់ $៣00 លានដុល្លារនៅឆ្នាំ ២០២១។ ថ្មីៗនេះ IRC បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឆ្នាំ ២០២១-២០៣០ ដែលគ្របដណ្តប់រយៈពេលខ្លី មធ្យម និងវែង។ យុទ្ធសាស្រ្តរយៈពេលខ្លី ២០២១-២០២៣ កំណត់ប្រព័ន្ធចែកចាយធានារ៉ាប់រងដោយផ្តោតលើការចែកចាយតាមរយៈ ការលក់ធានារ៉ាប់រងតាមរយៈធនាគារ (Bancassurance)។

ធនាគារជាតិនៃកម្ពុជា (NBC) ក៏បានចេញសារាចរណែនាំស្តីពីការធានាលើប្រាក់បញ្ញើ ដើម្បីកំណត់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការធានាលើប្រាក់បញ្ញើ ដើម្បីជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ច័ន្ទភីរូ បានបន្តថា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ នៅកម្ពុជា និងធនាគារចំនួន ២៧ កំពុងធ្វើការធានាលើប្រាក់បញ្ញើ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានារ៉ាប់រង លោក រ័ត្ន សុវណ្ណារ៉ាក់ អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងក្នុងពិធីចុះហត្ថលេខាផងដែរនោះ បានកត់សម្គាល់ថា វិស័យធានារ៉ាប់រងត្រូវបានគិតគូរក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ឧស្សាហកម្មហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ស្របតាមការអភិវឌ្ឍន៍លើវិស័យហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រឆ្នាំ ២០១៦-២០២៥ និងយុទ្ធសាស្ត្រដាក់បញ្ចូលហិរញ្ញវត្ថុជាតិឆ្នាំ ២០១៩-២០២៥។

អត្ថបទដកស្រង់ពី asia insurance review
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃចន្ទ, 17 ខែមករា 2022 10:16  BeeTube News