BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វីលីពីននិយាយថា "មិនអាចខ្វះបាន" អ្នកស្រី អូងសាន ស៊ូជី ត្រូវតែពាក់ព័ន្ធក្នុងដំណើរការសន្តិភាពក្នុងមីយ៉ាន់ម៉ា

ថ្ងៃចន្ទ, 17 ខែមករា 2022 08:26  គុន ច័ន្ទរដ្ឋា

photo_2022-01-17_08-20-42

Manila (Reuters)-

មេដឹកនាំដែលត្រូវគេបណ្តេញចេញពីតំណែង អ្នកស្រី អូងសាន ស៊ូជី ជាមនុស្សដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យមានឡើងវិញនូវប្រជាធិបតេយ្យចំពោះប្រទេសដែលដឹកនាំដោយយោធា និងត្រូវតែចូលរួមក្នុងការជជែកពីសន្តិភាព ដោយមិនគិតពីការកាត់ឲ្យជាប់ទោស, រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យ។ នៅក្នុងការស្តីបន្ទោសយ៉ាងខ្លាំងចំពោះពួកយោធាផ្តាច់ការ ដែលបានផ្តួលរំលំរដ្ឋាភិបាលអ្នកស្រី អូងសាន ស៊ូជី ដែលចេញពីការបោះឆ្នោតឆ្នាំមុន, Teodoro Locsin បានថ្កោលទោសសវនាការកាត់ទោសពីសប្តាហ៍មុន នៃជ័យលាភីនិងចោទប្រកាន់ពួកយោធាថា បានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីកំទេចអ្នកប្រឆាំង។

Locsin បាននិយាយថា លោកនឹងសម្របទៅតាមពាក្យ ដែលត្រឹមត្រូវឥតល្អៀងនៃពាក្យសំដីរបស់រដ្ឋមន្ត្រីការបរទេស ន័រវ៉េស Anniken Huitfeld ក្នុងការទាមទារឲ្យពួកយោធាដោះលែងអ្នកទោសនយោបាយ បញ្ឈប់អំពើហឹង្សានិងគោរពសិទ្ធមនុស្ស។ "ខ្ញុំមានកង្វល់យ៉ាងខ្លាំងអំពីទុក្ខវេទនានៃពលរដ្ឋស៊ីវិល" Locsin និយាយនៅក្នុងសេចក្តីថ្លែងការណ៍ “យើងបានអំពាវនាវផងដែរចំពោះមេដឹកនាំយោធា ដើម្បីឲ្យមានការចូលរួមពីគ្រប់ភាគីសន្ទនាគ្នា និងបន្តដំណើរការអន្តរកាលនៃដំណើរការប្រជាធិបតេយ្យ”។

សេចក្តីថ្លែងការណ៍របស់លោកបានលេចចេញមកចំពេលដែល សមាជិកអាស៊ានបានដាក់សម្ពាធលើពួកយោធា បន្ទាប់ពីមានភាពច្របូកច្របល់ក្នុងឆ្នាំ២០២១ ដែលក្នុងពេលនោះ មេដឹកនាំយោធាត្រវបានផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ានក្នុងការដែលបរាជ័យមិនបានផ្តល់កិត្តិយសដល់ផែនការសន្តិភាពដែលដឹកនាំដោយអាស៊ាន។ មីយ៉ាន់ម៉ានិយាយថា កិច្ចព្រមព្រៀងរបស់ពួកគេត្រូវបានខកខានដោយសារពួកភេវរករស្វែងរកការបំផ្លាញប្រទេស។

Locsin បាននិយាយថាការសន្ទនាគ្នានឹងគ្មានន័យទេ បើសិនជាគ្មាន អ្នកស្រី អូងសាន ស៊ូជី។ អ្នកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំរហូតមកដល់ពេលនេះ នៅក្នុងការធ្វើសវនាការជាបន្តទៅទៀត ដែលអ្នកស្រីត្រូវប្រឈមមុខទៅនឹងការចោទប្រកាន់ជាង១០ករណី ពីការប្រព្រឹត្តិនូវអំពើពុករលួយរហូតទៅដល់ការំលោភអាថ៌កំបាំងរបស់រដ្ឋ ដែលលោកស្រីបានប្រកែក។ “អ្នកស្រីអូងសាន ស៊ូជី ត្រូវតែស្ថិតនៅទីនោះ ទោះបីជាគាត់ត្រូវបានកាត់ទោសក៏ដោយ កងទ័ពភូមាគ្មានអ្វីដែលត្រូវខ្លាច ហើយនឹងបានទទួលនូវផលចំណេញច្រើនពីលទ្ធិប្រជាធិបតេយ្យ ដែលខ្លួនធ្វើឲ្យមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា" លោកនិយាយ៕


ថ្ងៃចន្ទ, 17 ខែមករា 2022 08:26  គុន ច័ន្ទរដ្ឋា