BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឥណ្ឌូនេស៊ីគ្រោងបង្កើនការនាំចេញធ្យូងថ្មដល់ជាង ១៤% នៅឆ្នាំ ២០២២នេះ

ថ្ងៃអាទិត្យ, 16 ខែមករា 2022 11:33  ថូ សិរីវឌ្ឍន៍

2022-01-16 11.27.09

ហ្សាការតា៖ ក្រសួងថាមពល និងរ៉ែរបស់ឥណ្ឌូនេស៊ី (ESDM) បានកំណត់គោលដៅផលិតធ្យូងថ្មចំនួន ៦៦៣លានតោនក្នុងឆ្នាំ ២០២២នេះ កើនឡើង ៧,៩ភាគរយ ធៀបនឹងឆ្នាំមុន ដោយសាររដ្ឋាភិបាលបន្តកែសម្រួលគោលនយោបាយទាក់ទងនឹងការហាមឃាត់ការនាំចេញធ្យូងថ្មនៅដើមខែមករា។

រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ របស់ឥណ្ឌនេស៊ី លោក Arifin Tasrifi បាននិយាយនៅក្នុងសន្និសីទសង្ខេបស្តីពីការអនុវត្ត ESDM ក្នុងឆ្នាំ ២០២១ នៅក្នុងសប្តាហ៍នេះថា ប្រទេសនេះបានកំណត់គោលដៅនៃការទាញយកធ្យូងថ្មចំនួន ៦៦៣លានតោននៅឆ្នាំ ២០២២។

ក្នុងនោះ ១៦៥,៧លានតោនសម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយសល់សម្រាប់នាំចេញ។ វាមានន័យថា គោលដៅនាំចេញធ្យូងថ្ម  ក្នុងឆ្នាំ ២០២២ ក៏កើនឡើង ១៤,៣ភាគរយ បើធៀបនឹង ៤៣៥លានតោន ដែលបានកំណត់ក្នុងឆ្នាំ ២០២១។​ ការផលិតធ្យូងថ្មរបស់ប្រទេសឥណ្ឌូនេស៊ីឈានដល់ ៩៨,២៤ភាគរយនៃគោលដៅដែលបានកំណត់ ៦២៥លានតោនក្នុងឆ្នាំ ២០២១ ស្មើនឹង ៦១៤លានតោន។

អគ្គនាយកដ្ឋានរ៉ែ និងធ្យូងថ្មរបស់ឥណ្ឌូនេស៊ី លោក Ridwan Djamaluddin បាននិយាយថា នៅឆ្នាំ ២០២១ មានតែ ១៥ភាគរយប៉ុណ្ណោះ ក្នុងចំណោមក្រុមហ៊ុនធ្យូងថ្មក្នុងស្រុកចំនួន ៦៣៤ ដែលបានបំពេញកាតព្វកិច្ចផ្គត់ផ្គង់ធ្យូងថ្មទៅកាន់ទីផ្សារក្នុងស្រុកដើម្បីបម្រើដល់ការផលិតថាមពល និងឧស្សាហកម្ម។ លោក Ridwan បានស្នើឱ្យក្រុមហ៊ុនធ្យូងថ្មកែលម្អគោលនយោបាយរបស់ពួកគេ និងបង្កើនការទទួលខុសត្រូវរបស់ពួកគេចំពោះប្រទេស៕

2022-01-16 11.27.18


 


ថ្ងៃអាទិត្យ, 16 ខែមករា 2022 11:33  ថូ សិរីវឌ្ឍន៍