BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី អូស្ត្រាលី បង្ហាញទំនាក់ទំនងរឹងមាំជាមួយកម្ពុជា

ថ្ងៃអាទិត្យ, 16 ខែមករា 2022 09:50  លាង ឡា

2022-01-16 09.45.06 (1)

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានបង្ហាញនូវទំនាក់ទំនងដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយរំពឹងថា ទំនាក់ទំនងនេះ នឹងកាន់តែរីកចម្រើន នាថ្ងៃអនាគត។នាឱកាសប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី បានលើកឡើងថា ទំនាក់ទំនងការទូតនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ ។

លោកបន្តថា ចាប់តាំងពីឆ្នាំ ១៩៥២មក អូស្ត្រាលី ជាអ្នកគាំទ្រសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ អូស្ត្រាលី បានជួយបំបែកភាពជាប់គាំងក្នុងដំណើរការសន្តិភាពកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។​លោក Scott Morrison បានអបអរសាទរចំពោះកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន នាឆ្នាំ ២០២២។

លោកនាយករដ្ឋមន្រ្តី បន្តលើកឡើងថា អូស្រ្តាលី ឈរជាមួយកម្ពុជា ក្នុងការប្រឈមមុខនឹងបញ្ហាកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក។  ការស្តារឡើងវិញ និងការបន្ធូរបន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាតលើមនុស្ស និងសេដ្ឋកិច្ច គឺជាគោលដៅបន្ទាន់ដែល អូស្ត្រាលី កំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារយ៉ាងសកម្ម។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្រ្តាលី មានតម្លៃ ៤៣២.៤លានដុល្លារ កើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២០ដែរ ប្រទេស អូស្រ្តាលី នាំចូលមកកម្ពុជា មានទំហំសរុប ១២១.៤លានដុល្លារ ឬប្រមាណ ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩៕

2022-01-16 09.45.12

2022-01-16 09.45.23

2022-01-16 09.45.18


 


ថ្ងៃអាទិត្យ, 16 ខែមករា 2022 09:50  លាង ឡា