BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វីលីពីននឹងទទួលបានប្រព័ន្ធមីស៊ីលពីឥណ្ឌា ដែលមានតម្លៃ៣៧៥លានដុល្លារ

ថ្ងៃសៅរ៍, 15 ខែមករា 2022 15:56  គុន ច័ន្ទរដ្ឋា

photo_2022-01-15_15-52-11

Khalletimes-

ហ្វីលីពីនបានបំពេញកិច្ចព្រមព្រៀងចប់សប់គ្រប់ ដើម្បីទទួលបានប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា ដែលមានមូលដ្ឋាននៅច្រាំងសមុទ្ទពីឥណ្ឌាក្នុងតម្លៃជិត៣៧៥លានដុល្លារ ដើម្បីបង្កើនសមត្ថភាពនាវារបស់ខ្លួន រដ្ឋមន្ត្រីក្រសួងការពារជាតិប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍មួយនេះបាននិយាយ។ ហ្វីលីពីនកំពុងស្ថិតនៅក្នុងគំរោង ដើម្បីធ្វើទំនើបកម្មនូវគ្រឿងសព្វាវុធចាស់ៗរបស់ខ្លួនជាចុងក្រោយមួយ ក្នុងរយៈពេល៥ឆ្នាំ ដែលនឹងចំណាយលុយចំនួន៣០០ពាន់លានប៉េសូ (5,85ពាន់លានដុល្លារ) ដែលរួមបញ្ចូលទាំងនាវាចម្បាំងតាំងពីសង្រ្គាមលោកលើកទី២ និងឧទ្ធម្ភាគចក្រដែលប្រើប្រាស់រួចហើយ ដោយសហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមវៀតណាម។

នៅក្រោមកិច្ចព្រមព្រៀងដែលចរចាជាមួយរដ្ឋាភិបាលឥណ្ឌា Brahmins Aerospace Ltd. នឹងប្រគល់អាគុយ៣, ប្រតិបត្តិករនិងអ្នកថែទាំនិងផ្តល់នូវការគាំទ្រខាងភ័ស្តុភារ, រដ្ឋមន្ត្រីក្រសួងការពារប្រទេស Delfine Lorenzana បាននិយាយនៅក្នុង Facebook ដែលបង្ហោះកាលពីថ្ងៃសុក្រ។ រឿងនេះបានស្ថិតនៅក្នុងផ្នត់គំនិតតាំងពីឆ្នាំ២០១៧ ប៉ុន្តែបានប្រឈមទៅនឹងការពន្យាពេលដោយសារការបែងចែកថវិកា និងជម្ងឺរាតត្បាតកូរ៉ូណា។ ប្រព័ន្ធប្រឆាំងទៅនឹងនាវាថ្មីនេះស្ថិតនៅក្នុងគោលបំណងរារាំងនាវាបរទេសកុំឲ្យចូលមកក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅ ដែលមានចម្ងាយ២០០ណូទីកាល់ម៉ាយ។

នៅក្នុងឆ្នាំ២០០៨ ហ្វីលីពីនបានទិញ Spike ER មីស៊ីលពីអុីស្រាអែលដែលជាប្រព័ន្ធមីស៊ីលជាលើកដំបូង សំរាប់ការពារដែនសមុទ្ទរបស់ខ្លួន។ កងទ័ពហ្វីលីពីនគឺជាកងទ័ពមួយ ដែលបំពាក់ទៅដោយគ្រឿងអាវុធយុទ្ធភ័ណ្ឌអន់ជាងគេនៅក្នុងទ្វីបអាស៊ី នៅពេលដែលលោកប្រធានាធិបតីមុនលោក Rodrigo Duterte គឺលោក  Benigno Aquino បានចាប់ផ្តើមរៀបចំធ្វើទំនើបកម្មយោធានៅក្នុងឆ្នាំ២០១២ ប៉ុន្តែនៅតែមិនទាន់អាចប្រៀបធៀបបានទៅនឹងមហាអំណាចជិតខាងគឺចិន។

Brahmins គឺជាក្រុមហ៊ុនសាជីវកម្មរួមគ្នារវាងរុស្សី និងឥណ្ឌាដែលបានអភិវឌ្ឍន៍ Cruise មីស៊ីល ដែលក្រសួងការពារប្រទេសឥណ្ឌានិយាយថាជា កាំជ្រួចដែលមានល្បឿនលឿនជាងគេក្នុងពិភពលោក។ ហ្វីលីពីនជាប្រទេសលើកដំបូងដែលបានទិញវា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបានប្រកែកមិនព្រមធ្វើអត្ថាធិប្បាយ។
“នេះជាផ្នែកមួយនៃការការពារទឹកដីរបស់យើង” លោកវរសេនីយ៍ឯក Ramon Zavala អ្នកនាំពាក្យនៃកងទ័ពហ្វីលីពីន៕


ថ្ងៃសៅរ៍, 15 ខែមករា 2022 15:56  គុន ច័ន្ទរដ្ឋា