BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហព័ន្ធកីឡាវាយសីកម្ពុជាប្រកាសរៀបចំការប្រកួតពានរង្វាន់៧មករា នៅខេត្តសៀមរាប

ថ្ងៃសៅរ៍, 15 ខែមករា 2022 14:58  ហេង សំណាង

photo_2022-01-15_14-55-35 (1)

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧មករា លើកទី២១ នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២២ នៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាគូសបញ្ជាក់ថា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា សហព័ន្ធកីឡាវាយសីកម្ពុជាជម្រាបជូន ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ប្រធានសម្ព័ន្ធ ក្លឹបកីឡាវាយសីខេត្ត-ក្រុងឲ្យបានជ្រាបថា អនុលោមតាមកម្មវិធីប្រចាំឆ្នាំដែលរៀបចំឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា សហការជាមួយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ដោយមានការគាំទ្រឧបត្ថម្ភពីបណ្តាសម្ព័ន្ធ-ក្លឹបនានាទូទាំងព្រះរាជាណាចក្រកម្ពុជាបានគ្រោងប្រារព្ធពិធីប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់ ៧មករា លើកទី២១ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅទីលានវាយសី សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប។

បណ្តាក្លឹបនានាទូទាំងប្រទេសអាចដាក់ពាក្យចូលរួមប្រកួតប្រជែងឲ្យបានច្រើនកុះករ ដែលជាការរួមចំណែកអបអរសាទរ ទិវាបុណ្យជាតិ ៧មករា តាមរយៈវិស័យកីឡាឲ្យបានរុងរឿង។

photo_2022-01-15_14-55-41

photo_2022-01-15_14-55-44

ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវវិញ្ញាសាប្រកួតរួមមាន៖ ១-វាយគូបុរសពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង(កើត១៩៨៧-១៩៧២)។ ២-វាយគូបុរស អាយុ៥០ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ១៩៧២) ៣-វាយគូបុរស អាយុពី ៤០ដល់ ៤៩ឆ្នាំ (កើតនៅឆ្នាំ១៩៨២ ដល់ ឆ្នាំ១៩៧៣)។ ៤-វាយគូបុរសអាយុ ១៩ឆ្នាំឡើង (កើតមុនឬនៅឆ្នាំ២០០៣) ៥-វាយគូបុរសអាយុក្រោម ១៨ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៤)។ ៦-វាយគូយុវជនអាយុក្រោម ១៦ឆ្នាំ (កើតក្រោយឬនៅឆ្នាំ២០០៦)។ ៧-វាយគូចម្រុះ(មិនគិតអាយុ)។

សម្រាប់ការកំណត់សិទ្ធិចូលរួមប្រកួត គឺគ្រប់សម្ព័ន្ធ-ក្លឹបកីឡាវាយសីដែលជាសមាជិករបស់សហព័ន្ធកីឡាវាយសីកម្ពុជាអនុញ្ញាតត្រឹមតែ០២គូ ក្នុងមួយវិញ្ញាសា ហើយកីឡាករម្នាក់ៗប្រកួតបានតែមួយវិញ្ញាសាតែប៉ុណ្ណោះ ដោយឡែកម្ចាស់ផ្ទះត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួត០៤គូ ក្នុងមួយវិញ្ញាសា (កីឡាករអាចលេងបាន២វិញ្ញាសា ក្នុង១នាក់)។

គួរបញ្ជាក់ថា នៅក្នុងឱកាសបេសកកម្មរៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់៧មករា នេះ សហព័ន្ធវាយសីនឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តសៀមរាបដែរ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពោលគឺរៀនបណ្តើរ អនុវត្តបច្ចេកទេសជាក់ស្តែងបណ្តើរ ដើម្បីជំរុញឲ្យការប្រកួតពានរង្វាន់៧មករា ឆ្នាំនេះទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត។ ចំពោះវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ខណៈព្រឹត្តិការណ៍វាយសីពានរង្វាន់៧មករា ប្រើប្រាស់កញ្ចប់ថវិកាផ្ទាល់របស់សហព័ន្ធកីឡាវាយសីកម្ពុជា និងម្ចាស់ផ្ទះ សម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប៕

photo_2022-01-15_14-55-47

 


ថ្ងៃសៅរ៍, 15 ខែមករា 2022 14:58  ហេង សំណាង