BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ជា ចាន់តូ៖ នៅឆ្នាំ២០២២នេះ ធនាគារជាតិនៃកម្ពុជា នឹងធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពថ្លៃប្រាក់រៀល

ថ្ងៃសៅរ៍, 15 ខែមករា 2022 13:57  ថូ សិរីវឌ្ឍន៍

photo_2022-01-15_13-35-40 (1)

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅឆ្នាំ ២០២២នេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញនៃប្រាក់រៀល ក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជាកាលពីម្សិលមិញនេះ អត្រាប្តូរប្រាក់នៅឆ្នាំ ២០២២នេះ នឹងអាចបន្តរងសម្ពាធធ្លាក់ថ្លៃ ដោយសារការអនុវត្តវិធានការគាំទ្រដែលបញ្ចេញប្រាក់ទៅលើទីផ្សារ គួបផ្សំនឹងនិន្នាការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ជាពិសេសបណ្តាលមកពីការរំពឹងទុកលើការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នាពេលខាងមុខ។ 

លោកបញ្ជាក់ថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកឱ្យមានស្ថិរភាពក្នុងកម្រិតសមស្រប តាមស្ថានភាពសេដ្ឋកិច្ច។

photo_2022-01-15_13-35-41 (2)

photo_2022-01-15_13-35-42

photo_2022-01-15_13-35-41

លោកទេសាភិបាលបានលើកឡើងទៀតថា ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល វិបត្តិកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីតួនាទីមិនពេញលេញនៃនយោបាយរូបិយវត្ថុ ក្នុងការជួយគាំទ្រសេដ្ឋកិច្ច ដូចជា លទ្ធភាពបន្ថយអត្រាការប្រាក់ដើម្បីជំរុញការវិនិយោគ ឬការប្រើប្រាស់ ដោយសារតែកម្រិតខ្ពស់នៃដុល្លារូបនីយកម្ម។ ដូច្នេះការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅតែបន្តជាការងារអាទិភាពចម្បង ក្នុងការពង្រឹងប្រសិទ្ធភាព អធិបតេយ្យ និងឯករាជ្យនៃនយោបាយរូបិយវត្ថុ សំដៅគាំទ្រកាន់តែសកម្មក្នុងដំណើរការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងចូលរួមគាំទ្រការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល ដែលមិនត្រឹមតែជាប្រភពហិរញ្ញប្បទានរយៈពេលវែងសម្រាប់ការវិនិយោគសាធារណៈប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជា ការបង្កើតឧបករណ៍នយោបាយរូបិយវត្ថុថ្មីផ្អែកលើយន្តការទីផ្សារផងដែរ។ 

កាលពីឆ្នាំ ២០២១កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩រៀលក្នុងមួយដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ២០១៩ អត្រាប្តូរប្រាក់បានប្រែប្រួលប្រមាណ ១%។ នេះបើតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា៕

photo_2022-01-15_13-37-07

photo_2022-01-15_13-37-08

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃសៅរ៍, 15 ខែមករា 2022 13:57  ថូ សិរីវឌ្ឍន៍