BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“ទឹកធ្លាក់​ភ្នំ​៥៣”​ រមណីយដ្ឋាន​​ ​ដែល​​​មាន​​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ កំពុងទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ណ៏​​

ថ្ងៃសៅរ៍, 15 ខែមករា 2022 10:30  មានជ័យ

BB4359C1F9-FA5A-4A63-88D5-149AE95 (6)

លោក អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្ត ​​បាន​ថ្លែង​ថា ​​ទឹកធ្លាក់​​ភ្នំ​៥៣ ​រមណីយដ្ឋាន​​ ​ដែល​​​មាន​​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រនេះ ​មាន​យូរហើយ តែ​អ្នកគ្រប់គ្រង​តំបន់​នេះ ទើប​រៀបចំ​ឲ្យ​មាន​ភ្ញៀវ​ចូល​មក​កំសាន្ត​។ លោក​​ថា ដោយសារ​តែ​ទឹកធ្លាក់​នេះ ​មាន​អំណោយផល ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​យ៉ាង​ខ្លាំងក្លា ​​​ទើប​ខាង​មន្ទីរ​ជំនាញ ក៏​ដូច​ជា​អាជ្ញា​ធរ​ខេត្ត ជា​ពិសេស​ក្រសួង​ទេសចរ​ណ៍ បាន​ជម្រុញ​ឲ្យ​មានការ​រៀច​ចំ​ធ្វើ​សួនច្បារ ធ្វើ​ផ្លូវ​ចូល និងរៀប​ចំ​ឲ្យ​មាន​ចំណត​យានយន្ត ដើម្បី​ស្វា​គម​ន៍​ភ្ញៀវ​។

បើ​និយាយ​អំពី​សក្ដានុពល លោក អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា ​អះអាងថា ​​តំបន់​ទេសចរ​ណ៍ធម្មជាតិ ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ ​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​ខ្លាំង​បំផុត​។ បើ​យើង​និយាយ​ពី​ការ​ចាប់ផ្ដើម នៃ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​នេះ ដំបូង​យើង​នឹង​បានឃើញ​តំបន់​រុករក​រ៉ែ​មាស ដែល​ពលរដ្ឋ និងក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ ទិដ្ឋភាព​ដ៏​ស្រស់បំព្រង នៃ​ជួរ​ភ្នំព្រឹក ដំណាំ​កសិកម្ម​នៅ​អម​សាង​ខាង​ផ្លូវ ទាំង​នៅ​លើ​ភ្នំ ទាំង​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​​រមណីយដ្ឋាន ដែល​មាន​លក្ខណៈ​ជា​ជ្រលង​ភ្នំ​​​។

លោក ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ថា ​​ពិតមែនតែ​រមណីយដ្ឋាន​ “​ទឹកធ្លាក់​ភ្នំ​៥៣” នេះ ទើបនឹង​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ន៍​បាន​ជិត​កន្លះ​ឆ្នាំ​កន្លង​ទៅ​នេះ តែ​ម្ចាស់​រមណីយដ្ឋាន​នេះ ជា​មួយ​និង​ដៃ​គូរ ហាក់​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង និងមាន​ទិដ្ឋភាព​ស្រស់ស្អាត​​បំផុត​។ ដូច្នេះ​​លោក​រំពឹង​ថា នៅ​ថ្ងៃ​អនាគត​​រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” នេះ​​នឹង​ទ​ទួល​បាន​នូវ​ការ​ចាប់​អារ​ម្ម​ណ៍​​យ៉ាងច្រើន​កុះ​ករ ពី​​សំណាក់​ភ្លៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ​ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​កំសាន្ត​។

BB4359C1F9-FA5A-4A63-88D5-149AE95 (3)

BB4359C1F9-FA5A-4A63-88D5-149AE95 (1)

សូមបញ្ជាក់ថា រមណី​យដ្ឋា​ន​  “ទឹកធ្លាក់​ភ្នំ​៥៣” ដែលស្ថិត​នៅ​លើ​កំពូលភ្នំ​៥៣ ក្នុង​តំបន់​ជួរ​ភ្នំព្រឹក នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ ​មានទឹកជ្រោះ​​​ហូរ​​បែក​ផ្កាត្រែង ធ្លាក់​ពីលើ​កំពូលភ្នំ​លាន់​រំពង​ព្រៃ ចុះ​ទៅ​ផ្នែក​ខាងក្រោម​កំ​ពស់​ប្រហែល​ជាង​២០០​ម៉ែត្រ​ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ​គួរឲ្យទាក់ទាញ​យ៉ាងខ្លាំង ហើយ​បាន​និង​កំពុង​បង្ហាញ​សម្រស់​ បង្អួតភ្ញៀវទេសចរឱ្យមកកម្សាន្តជាបន្ត​បន្ទាប់ បើទោះបីជាតំបន់នេះ​ ទើបបើក​ដំណើការក៏ដោយ។​

បើចង់ធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះ ភ្ញៀវទេសចរ​អាចចេញ​ពី​ក្រុងបាត់ដំបង តាមផ្លូវទៅបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមាន​ចម្ងាយប្រហែល​១៣២ គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ​១៥៥គ.ម តាមផ្លូវក្រវាត់​ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើង​នឹងឃើញមានស្លាកសញ្ញាទឹក​ធ្លាក់៥៣ នៅខាង​ឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ។​​

ទីនេះមានភ្ញៀវទេសចរមកលេងកើនឡើងជារៀងរាល់​ថ្ងៃមិនដែលដាច់។ ចំណុចពិសេសនៅទីនេះ ដែលកំពង់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្ត គឺ​មានទឹកធ្លាក់ ខ្យល់អាកាសបរិសុទ្ធ និង​អាចមើលទេស​ភាព​ធម្មជាតិពីលើកំពូលភ្នំ​ផងដែរ​ ហើយភ្ញៀវទេសចរ​ ដែល​ធ្លាប់មក​កម្សាន្ត​ បានសម្តែងការចាប់អារម្មណ៍​ថា ​ពិតជាជក់ចិត្ត មិនចាញ់ទៅលេងនៅប្រទេសជិតខាងនោះទេ​។​

រមណី​យដ្ឋា​ន​  “ទឹកធ្លាក់​ភ្នំ​៥៣” ​ក្រៅពីទឹកធ្លាក់, ទេសភាពធម្មជាតិ, ខ្សល់អាកាសបរិសុទ្ធ, រមណីយដ្ឋានភ្នំ៥៣ មានរូងមួយ ជាកន្លែងទីសក្ការៈបូជា ដែល​បន្សល់ទុកជាយូរណាស់មកហើយ​។ ​រូងនេះធ្លាប់ជាកន្លែងដែលដូនជី ឬ​អ្នកកាន់សីល​នានា​មកពីទីជិតឆ្ងាយ មកតាំងសមាធិ ឬសូត្រធម៌ ហើយអ្នកស្រុកនៅទីនោះដំណាលថា ពួកគាត់បានតោងថ្មចុះជម្រៅប្រមាណ​១៥ម៉ែត្រ ដល់ល្អាងមួយ​ដែលមានទីធ្លាប្រមាណ២០ម៉ែត្រ និងមានសីតុណ្ហភាពត្រជាក់ស្រេប។​ បច្ចុប្បន្ន រូងនេះ កំពុងធ្វើការរៀបចំឱ្យមានជណ្តើរចុះជម្រៅ១៥ម៉ែត្រ សម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និងអុជធូបទៀន គោរពបូជាក្នុងល្អាង ដ៏ត្រជាក់មួយនេះ៕ (មាន​ជ័យ)

BB4359C1F9-FA5A-4A63-88D5-149AE95 (5)

BB4359C1F9-FA5A-4A63-88D5-149AE95 (2)

 


ថ្ងៃសៅរ៍, 15 ខែមករា 2022 10:30  មានជ័យ