BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីរក្សាទុកជួញដូរសារធាតុញៀន

ថ្ងៃសៅរ៍, 15 ខែមករា 2022 09:39  ហេង សំណាង

photo_2022-01-15_09-38-11

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ  ឃាត់ខ្លួនមនុស្សបានចំនួន ០៣នាក់ ក្នុងករណីរក្សាទុកជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

ករណីនេះសមត្ថកិច្ចបានធ្វើនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០នាទី ត្រង់ចំណុចក្រុមទី៩ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាតដំបង។ ជនសង្ស័យទាំង០៣នាក់ ៖ ១.ឈ្មោះ នេន សំអុល ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទន្សាយគាច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកស្នាក់នៅបណ្តោះអាសន្ន ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ២.ឈ្មោះ អែ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទន្សាយគាច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកស្នាក់នៅបណ្តោះអាសន្ន ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និង៣.ឈ្មោះ ឆាត់ វិឆាត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន០១ថង់ ទម្ងន់០,៣៨ក្រាម -ទូរស័ព្ទដៃចំនួន០៣គ្រឿង -ម៉ូតូចំនួន១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅស៊េរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 1I-1654 និងសម្ភារៈមួយចំនួនទៀត។

ករណីនេះជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


ថ្ងៃសៅរ៍, 15 ខែមករា 2022 09:39  ហេង សំណាង