BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកព្រមានរុស្សីដែលទូងស្គរសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលការចរចារនៃវិបត្តិបញ្ចប់ទៅដោយគ្មានដំណោះស្រាយ

ថ្ងៃសៅរ៍, 15 ខែមករា 2022 08:20  គុន ច័ន្ទរដ្ឋា

photo_2022-01-13_22-42-34 (1)

CNN-

មន្ត្រីជាន់ខ្ពស់អាមេរិកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា "ការទូងស្គរនៃសង្រ្គាមបានបន្លឺឡើងខ្លាំងក្លាមែនទែន" បន្ទាប់ពីការចរចារការទូតរវាងបស្ចឹមប្រទេសនិងរុស្សីបានបញ្ចប់ទៅនៅថ្ងៃព្រហស្បតិ៍។ ការខិតខំបានបញ្ចប់ទៅដោយភាពទម្លុះទម្លាយច្បាស់លាស់លើរឿងកងទ័ពរុស្សីជាច្រើនរយពាន់នាក់ ដែលបានប្រមូលផ្តុំនៅជិតព្រំប្រទល់អ៊ុយក្រែន ដែលបានបន្សល់ទុកនូវទិដ្ឋភាពសំរាប់អនាគតការទូត និងការបន្ថយកំដៅដែលស្ថិតនៅក្នុងមន្ទិល ខណៈដែលមន្ត្រីរុស្សីបានចេញយោបល់ថា ពួកគេនឹងអាចប្រែក្លាយទៅជាជំរើសយោធាក្នុងពេលឆាប់ៗនេះ។

ទាំងមន្ត្រីអាមេរិក និងរុស្សីបានបញ្ចេញសម្លេងទុទិដ្ឋិនិយមក្នុងការជជែកគ្នា បន្ទាប់ពីការប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងវីយ៉េននៃអង្គការសំរាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការណ៍អឺរ៉ុប OSCE ។ វាជាការប្រជុំលើកទី៣ក្នុង១សប្តាហ៍នេះ ដែលជាការប្រជុំដ៏តឹងតែងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ក្នុងក្តីសង្ឃឹមថា អាចនឹងជំរុញឲ្យរុស្សីចូលទៅក្នុងផ្លូវមួយកាត់បន្ថយនូវកំដៅនិងការទូត ប្រសើរជាងធ្វើចលនាទ័ពដែលកំពុងស្ថិតនៅជាប់ព្រំប្រទល់អ៊ុយក្រែន។

ប៉ុន្តែមន្ត្រីរុស្សីបានមានប្រតិកម្មដោយការខកចិត្ត និងអខន្តីពេលចេញពីប្រជុំ ដោយបាននិយាយថា ពួកគេត្រូវបានបង្ខំឲ្យបោះបង់ចោលនូវការជជែកលើរឿងអាមេរិកនិង NATO ដែលបានបដិសេធបំពេញចិត្តការទាមទារជាគន្លឹះរបស់ទីក្រុងមូស្គូ។ ការធានាមួយដែលអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតិឲ្យចូលរួមជាមួយ NATO និងថាសម្ព័ន្ធមិត្តត្រូវដកថយនូវការពង្រីកខ្លួននៅអឺរ៉ុបខាងកើត។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO បាននិយាយហើយនិយាយទៀត សំណើរសុំដូចនេះពីទីក្រុងមូស្គូជារឿងខ្ជះខ្ជាយពេលវេលា។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី លោក Serey Ryabkov បាននិយាយថាការជជែកគ្នាបានឈានដល់ "ចំណុចទាល់ច្រកឬក៏មានវិធីសាស្ត្រខុសគ្នា" ពីព្រោះសហរដ្ឋអាមេរិកនិង NATO មិនបានបញ្ជាក់ពីការទាមទាររបស់រុស្សីក្នុងការមិនឲ្យអ៊ុយក្រនចូលជាសមាជិកភាព NATO ។ យោងទៅតាម ទីភ្នាក់ងារសារព័ត៌មាន Tass News, Ryabkov បាននិយាយថា លោកមើលមិនឃើញហេតុផលដែលភាគីទាំង២ត្រូវបន្តការជជែកគ្នា ទោះបីជាសហរដ្ឋអាមេរិកបានផ្តល់យោបល់ថា ពួកគេនឹងបន្តជជែកគ្នាទៀតក្នុងសប្តាហ៍នេះ។

បន្ទាប់ពីការប្រជុំថ្ងៃព្រហស្បត៍ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ OSCE លោក Michael Carpenter បានប្រាប់អ្នកយកព័ត៌មានថា "ស្នូរទូងស្គរនៃសង្រ្គាមបានបន្លឺសំលេងយ៉ាងខ្លាំង"៕


ថ្ងៃសៅរ៍, 15 ខែមករា 2022 08:20  គុន ច័ន្ទរដ្ឋា