Eurasianews-
ក្រសួងការបរទេសអាមេរិកបានបញ្ចេញនូវការសិក្សារស្រាវជ្រាវមួយដ៏ទូលំទូលាយអំពីអំណះអំណាងរបស់ចិនលើសមុទ្ទចិនខាងត្បូងសឹងតែទាំងអស់និងធ្វើការសន្និដ្ឋានថាវាស្មើទៅនឹងការអះអាងដែលខុសច្បាប់ទៅនឹងផ្លូវទឹកដែលមានជម្លោះនិងគាស់រំលើងនិតិរដ្ឋ។របាយការណ៍មួយដែលមានចំណងជើងថា ” ដែនកំណត់ក្នុងសមុទ្ទ” ដែលមានចំនួយ៤៧ទំព័រដែលបានបញ្ចេញកាលពីថ្ងៃពុធ បាននិយាយផងដែលថាអំណះអំណាងរបស់ចិនគឺខុសច្បាប់ ដែលជាការកឃើញដែលកើតមានឡើងជាមួយនឹងសេចក្តីសំរេចចិត្តរបស់តុលាការមជ្ឈការអន្តជាតិក្នុងឆ្នាំ២០១៦ តាមករណីបណ្តឹងរបស់ប្រទេសហ្វីលីពីន។
ប្រទេសចិនដែលបានធ្វើព្រងើយកន្តើយទៅនឹងសាលក្រមតុលារការអន្តរជាតិ បានមានការពាក់ព័ន្ធទៅនឹងជម្លោះទឹកដីជាមួយប្រទេស៥ដែលបានអះអាងថាទឹកដីរបស់ខ្លួននៅក្នុងសមុទ្ទចិនខាងត្បូង។ ប្រទេសចិនបានអះអាងថាជាទឹកដីរបស់ខ្លួនចំនួន៩០%នៃផ្ទៃទឹកទាំងមូល។ ”អំណះអំណាងនេះ ជាពិសេសការពិចារណារទៅលើការពង្រីកនូវភូមិសាស្ត្រលើទំហំផ្ទៃទឹក វាជាការគាស់រំលើងនូវនិតិរដ្ឋនៅក្នុងមហាសមុទ្ទនិងច្បាប់ជាច្រើនដែលបានចែងទទួលស្គាល់ជាសាកលក្នុងច្បាប់អន្តរជាតិ។
នៅក្នុងរបាយការណ៍សហរដ្ឋអាមេរិកបានទទូចថា ខ្លួនបានអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតចិនឲ្យអនុលោមអំណះអំណាងរបស់ខ្លួនទៅតាមច្បាប់អន្តរជាតិនិងទទួលយកនូវសេចក្តីសម្រេចរបស់តុលារការមជ្ឍតករអន្តរជាតិ ព្រមទាំងបញ្ឍប់ការទន្រ្ទានដោយខុសច្បាប់នៅក្នុងសមុទ្ទចិនខាងត្បូង”។ ចិននៅមិនទាន់ឆ្លើយទៅនឹងរបាយការណ៍នេះនៅឡើយទេ ប៉ុន្តែកាលពីអតីត ទីក្រុងប៉េកាំងបាននិយាយដោយទទូចថាខ្លួន មានសិទ្ធជាប្រវត្តិសាស្រ្តចំពោះសមុទ្ទចិនខាងត្បូងភាគច្រើននិងបានប្រកាសថាសាលក្រមរបស់តុលាការអន្តរជាតិគ្មានបានការអ្វីទេនិងត្រូវទុកជាមោឃៈ។
ក្នុងនេះរបាយការណ៍បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមិនមែនជាហត្ថលេខនៃសន្ធិសញ្ញាច្បាប់សមុទ្ទនៃអ.ស.ប. UNCLOS ទេ ប៉ុន្តែចិនបានផ្តល់សច្ចាប័ន្រក្នុងឆ្នាំ១៩៩៦លើច្បាប់នេះ។ ទោះជាយ៉ាងណាក៏អាមេរិកមិនបានផ្លាស់ប្តូរជំហររបស់ខ្លួន ដោយបានផ្តល់ឲ្យប្រទេសទាំងឡាយដែលបានតាមដានការវិវត្តិន័នៃស្ថានការណ៍ក្នុងសមុទ្ទចិនខាងត្បូងនូវឯកសារនិងទិន្នន័យដើម្បីសំរាប់ពួកគេធ្វើការតវ៉ា។