BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កាហ្វេលើភ្នំនៅខេត្តកែប បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់សំណាក់ភ្ញៀវជាតិ និងអន្តរជាតិ

ថ្ងៃសុក្រ, 14 ខែមករា 2022 15:45  BeeTube News

P1050901-1170x690 (1)

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តផឹកកាហ្វេ ហើយធុញទ្រាំនឹងកន្លែងដដែល ដែលអ្នកតែងតែទៅនៅក្នុងទីក្រុងនោះ ឥឡូវនេះអ្នកប្រាកដមានជម្រើសដ៏ថ្មីស្រឡាងមួយហើយ។

កន្លែងដែលស្ថិត​នៅ​ក្នុង​​ចម្ងាយ 8 គីឡូម៉ែត្រ​នៃ​ឧទ្យានជាតិ​កែប ហាង Led Zep Cafe ដែលគេស្គាល់ថាជា កាហ្វេលើភ្នំ បានផ្តល់​នូវ​កន្លែង​មួយ​ដែលមានទេសភាពដ៏ស្រស់ត្រកាល និងបរិយាកាសបែបស្ងប់ស្ងាត់ ហើយអ្វីដែលរឹតតែ​ពិសេសទៀតនោះ​គឺ ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់នឹងតែម្តង។

ហាងកាហ្វេនេះ ត្រូវបានបើកដំណើរការក្នុងឆ្នាំ 2005។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង អតិថិជន 90 ភាគរយ គឺជាអ្នកទេសចរបរទេសដែលបានឮអំពីហាងកាហ្វេពីការផ្សព្វផ្សាយតាមអ៊ីនធឺណិតដូចជា “TripAdvisor” ។

ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហាងកាហ្វេនេះទទួលបានចំណាប់អារម្មណ៍ពីអ្នកទេសចរក្នុងស្រុកផងដែរ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឲ្យការ​មក​ទស្សនា​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មាន​សមាមាត្រ​ស្មើ​គ្នា។ 

Led Zep Cafe ស្ថិតនៅចំងាយប្រហែល 300m ពីច្រកចូលឧទ្យានជាតិកែប។ ឧទ្យាននេះស្ថិតនៅខាងក្រោយរមណីយដ្ឋានធម្មជាតិ Veranda ចម្ងាយប្រហែល 7.6km ពីរង្វង់មូលសេះស ក្នុងក្រុងកែប៕

OXfFAwiUIBz2Xb4gMssc

Cambodia-Kep-View-Led-Zep-Cafe

led-zeppelin-kep-500x300

 


ថ្ងៃសុក្រ, 14 ខែមករា 2022 15:45  BeeTube News