BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយថា ការចរចារលើរឿងអ៊ុយក្រែនបានឈានដល់ចំណុចទាល់ច្រក, ប៉ូឡូញព្រមានថាហានិភ័យនៃសង្រ្គាមកាន់តែខ្ពស់

ថ្ងៃសុក្រ, 14 ខែមករា 2022 09:33  គុន ច័ន្ទរដ្ឋា

photo_2022-01-14_09-22-31 (1)

Reuters-

រដ្ឋមន្ត្រីក្រសួងការបរទេស ប៉ូឡូញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបបានស្ថិតនៅក្នុងហានិភ័យដែលអាចនឹងធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាម ខណៈដែលរុស្សីបាននិយាយថា ខ្លួនមិនទាន់បញ្ឈប់នូវកិច្ចការទូតនៅឡើយទេ ប៉ុន្តែនិយាយថាអ្នកជំនាញខាងយោធាបានប្រុងប្រៀបរួចជាស្រេច ក្នុងករណីដែលភាពតានតឹងលើរឿងអ៊ុយក្រែនមិនអាចដោះស្រាយបាន។ នៅក្នុងទីក្រុងវ៉ាស៊ិនតោន សេតវិមានបាននិយាយថា ការគំរាមកំហែងនៃការឈ្លានពានមួយរបស់រុស្សីមកលើអ៊ុយក្រែននៅតែមានកំរិតខ្ពស់ ជាមួយនឹងកងទ័ពដែលមានចំនួន ១០០,០០០នាក់ បានដាក់ពង្រាយ សហរដ្ឋអាមេរិកនឹងធ្វើការប្រកាសជាសាធារណៈក្នុងរយៈពេល២៤ម៉ោងថារុស្សី អាចនឹងស្វែងរកលេសដើម្បីធ្វើរឿងនេះ។

"សម្លេងទូងស្គរនៃសង្រ្គាមបានបន្លឺកាន់តែខ្លាំង ហើយវោហារសាស្ត្រក៏កាន់តែស្រួយស្រឹប" Michael Carpenter ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសំរាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការណ៍ក្នុងអឺរ៉ុប (OSCE) បាននិយាយបន្ទាប់ពីបានជួបជជែកជាមួយរុស្សីនៅទីក្រុងវីយ៉េន។ "ការគំរាមកំហែងនៃការឈ្លានពានដោយយោធាមានកំរិតខ្ពស់" ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន “មិនមានកាលបរិច្ឆេទរៀបចំដើម្បីជជែកគ្នាទៀតទេ "យើងត្រូវតែពិភាក្សាជាមួយសម្ព័ន្ធមិត្តនិងដៃគូរជាមុនសិន"។

រុស្សីបាននិយាយថា ការសន្ទនាគ្នាបានបន្ត ប៉ុន្តែបានឈានមកដល់ចំណុចទាល់ច្រកហើយ ខណៈដែលខ្លួនបានបញ្ចុះបញ្ចូលបស្ចឹមប្រទេសឲ្យរារាំងអ៊ុយក្រែនកុំឲ្យចូលជាសមាជិក NATO និងដកត្រឡប់ទៅវិញនូវការពង្រីកសម្ព័ន្ធមិត្តក្នុងអឺរ៉ុប ជាការទាមទារដែលសហរដ្ឋអាមេរិកបានហៅថាជា ការខ្ជះខ្ជាយពេលវេលា។ "នៅក្នុងពេលនេះវាជារឿងមួយដែលគួរឲ្យអស់សង្ឃឹម" ឯកអគ្គរដ្ឋទូតរុស្សី Alexander Lukashevic បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីមានការប្រជុំ OSCE ដែលជាការប្រជុំលើកទី៣ ជាបន្តបន្ទាប់នៃការជជែករវាងលោកខាងលិច និងខាងកើតក្នុងសប្តាហ៍នេះ។

លោកបានព្រមានអំពីលទ្ធភាព "ផលវិបាកនៃមហន្តរាយ" បើសិនជាទាំងសងខាងមិនអាចយល់ព្រមលើអ្វីដែលរុស្សីបានហៅថា ជាបន្ទាត់ក្រហមនៃសន្តិសុខ ប៉ុន្តែបាននិយាយថា ទីក្រុងមូស្គូមិនបានបញ្ឈប់នូវផ្នែកការទូត និងបង្កើនល្បឿនវាទៀតផង។ ការធ្វើអត្ថាធិប្បាយរបស់រុស្សីបានឆ្លុះបញ្ចាំងនូវគំរូមួយដែលទីក្រុងមូស្គូបាននិយាយថា ខ្លួនចង់បន្តនូការជជែកផ្នែកការទូត ប៉ុន្តែបានបដិសេធក្នុងការដកកងទ័ពចេញពីព្រំប្រទល់អ៊ុយក្រែន ព្រមទាំងបានព្រមានថា ផលវិបាកដែលមិនច្បាស់លាស់មួយសំរាប់សន្តិសុខលោកខាងលិច បើសិនជាការទាមទាររបស់រុស្សីមិនបានយកចិត្តទុកដាក់៕

GOLARMCRYZIM5HVZNXCHXMOL4E

 


ថ្ងៃសុក្រ, 14 ខែមករា 2022 09:33  គុន ច័ន្ទរដ្ឋា