NPR-
រដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken និយាយថាអាមេរិកបានរៀបចំផែនការ “ជារឿងដែលយើងមិនដែលធ្វើពីអតីតកាល” បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។ ការធ្វើអត្ថាធិប្បាយបានលេចមក បន្ទាប់ពីការជជែកការទូតនិងការជាប់គាំង ក្នុងការដោះស្រាយវិបត្តិកំពុងតែកើតមានឡើងនៅតាមព្រំប្រទល់អ៊ុយក្រែន។ រុស្សីបានប្រមូលផ្តុំកងទ័ពប្រហែល ១០០,០០០នាក់នៅជិតព្រំប្រទល់អ៊ុយក្រែន ជាមួយរថគ្រោះនិងកងកាំភ្លើងធំ ខណៈដែលមិនទាន់ច្បាស់លាស់ថា តើ រុស្សីនឹងឈ្លានពានអ៊ុយក្រែនឬយ៉ាងណា? អ្នកជំនាញដែលចូលនិវត្តន៍ដូចលោក វរសេនីយ៍ទោ Alexander Vindman មិនមានទំនុកចិត្តថាប្រធានាធិបតីរុស្សី លោក Vladimir Putin នឹងមិនធ្វើរឿងនេះ។ នៅក្នុងកំរិតពី ១ដល់១០ ការឈ្លានពានគឺ ៨ នឹងកើតមានឡើង Vinman និយាយ។
“សេណារីយ៉ូដែលទំនងជាងគេនៅក្នុងគំនិតរបស់ខ្ញុំ គឺនឹងមានការវាយលុកដ៏ធំមួយផ្នែកយោធាទៅលើអ៊ុយក្រែន” Vindman និយាយ, អតីតនាយកសំរាប់កិច្ចការអឺរ៉ុបនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។ “ខ្ញុំសង្ឃឹមថាខ្ញុំគិតខុស តែវាជាអ្វីដែលខ្ញុំមើលឃើញ”។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Blinken មិនបាននិយាយថា តើលោកទំនងជាគិតថានឹងមានការឈ្លានពានទេ, ប៉ុន្តែថា Putin មានជំនាញក្នុងការបើកចំហរនូវជំរើស និងទំនងជាកំពុងថ្លឹងថ្លែងថា តើអ្វីទៅដែលដំណើរការ អ្វីដែលមិន។
“វាអាចថាលោកមិនទាន់សម្រេចចិត្តដាច់ស្រេចនៅឡើយ ថាតើត្រូវធ្វើឬយ៉ាងណា?” Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ "ខ្ញុំគិតថា យើងមានការទទួលខុសត្រូវសំខាន់ណាស់ ដើម្បីជួយសម្រួចនូវការគិតរបស់គាត់ និងបញ្ជាក់យ៉ាងច្បាស់ម្តងទៀតនូវទស្សនៈរបស់យើង ថាតើជំរើសអ្វីខ្លះដែលយើងមាននិងត្រូវធ្វើ អ្វីទៅដែលជាផលវិបាកនៅលើជំរើសដែលគាត់ត្រូវធ្វើ”។ Blinken បាននិយាយថានៅមានពេលវេលាដើម្បីឲ្យប្រទេសឈានទៅដល់កិច្ចព្រមព្រៀង “ខ្ញុំគិតថានៅមានឱកាសច្រើន ដើម្បីបញ្ជាក់ថាយើងទាំងអស់គ្នាមានការខ្វាយខ្វល់ ពីសន្តិសុខនៅអឺរ៉ុប ហើយនិងធ្វើឲ្យមានការរីកចម្រើនប្រកបទៅដោយអត្ថន័យ”។
Blinken បានបន្ថែមទៀតថា ជំរើសផ្សេងទៀត “បើសិនជា Putin ជ្រើសយកការឈ្លានពានជាថ្មីមកលើអ៊ុយក្រែននឹងមានផលវិបាកធំហើយ បើសិនជាមានការរីកចំរើនក្នុងចរចារ វានឹងមិនមានអ្វីកើតឡើងក្នុងបរិយាកាសតានតឹងនឹងមិនមានកាំភ្លើងទៅភ្ជង់ក្បាលអ៊ុយក្រែនទេ" យើងនឹងរង់ចាំការវិវត្តន៍នៃស្ថានការណ៍នេះ៕