BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថៃអនុម័ត្ត ៤១៤លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពយន្តហោះប្រយុទ្ធ

ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 16:04  គុន ច័ន្ទរដ្ឋា

photo_2022-01-13_16-01-43

Bangkok-

គណៈរដ្ឋមន្ត្រីថៃបានគាំទ្រផែនការមួយ ដើម្បីទិញយន្តហោះប្រយុទ្ធ៤គ្រឿង ដែលនឹងចាប់ផ្តើមនៅក្នុងឆ្នាំសារពើពន្ធក្រោយ, អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា ជាមួយនឹងថវិការទាំងអស់ដែលមានចំនួន ១៣.៨ពាន់លានបាត (413.67លានដុល្លារ) បានទុកមួយដុំ ដើម្បីទិញយន្តហោះនេះ។ ការអនុម័ត្តនេះបន្ទាប់ពីមានការបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍ដោយមេបញ្ជាការកងទ័ពអាកាស Nopadej Dhupatemiya ក្នុងការទិញ យន្តហោះប្រយុទ្ធ F-35 ពីក្រុមហ៊ុន Lockheed Martin នៃសហរដ្ឋអាមេរិក។

គណៈរដ្ឋមន្ត្រីបានអនុម័ត និងយល់ព្រមលើថវិការសំរាប៤ឆ្នាំ ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដើម្បីផ្លាស់ប្តូរយន្តហោះរបស់ប្រទេសដែលមានវ័យចំណាស់ និងត្រូវចូលនិវត្តិន៍ F-16 ,អ្នកនាំពាក្យកងទ័ពអាកាស Prada’s Sornchaidee បានប្រាប់អ្នកយកព័ត៌មាន។ លោក Nopadej កាលពីខែមុនបានបញ្ជាក់នូវការពេញចិត្តចំពោះយន្តហោះបំបាំងកាយជំនាន់ទី៥ F-35 ពីព្រោះតម្លៃរបស់វាបានធ្លាក់ចុះ បន្ទាប់ពីបានចូលមកដល់ទីផ្សារជាលើកដំបូង។ ពីដំបូង F-35 A មានតម្លៃ $221លាន ក្នុងឆ្នាំ២០០៧ ប៉ុន្តែនៅពេលដែលគណភាពផលិតកម្មនិងចំណេះធ្វើបានកើនឡើង តម្លៃបានធ្លាក់ចុះមកត្រឹមតែ $79 លាន ក្នុងខែកក្កដា ឆ្នាំមុនធ្វើឲ្យចំនួនអ្នកបញ្ជាទិញច្រើនជាង១២ប្រទេស។

អ្នកនាំពាក្យកងទ័ពអាកាសលោក Prada’s បាននិយាយថា ប្រភេទយន្តហោះដែលត្រូវទិញនេះត្រូវបានសម្រេចដោយគណៈកម្មាធិការ២ជាមួយនឹងការគណនាប្រៀបធៀបនៃតម្លៃសមរម្យទៅនឹងយន្តហោះផ្សេងទៀត។ ថៃបច្ចុប្បន្នមានយន្តហោះប្រយុទ្ធ Jas-39 Gripen ចំនួន១២គ្រឿង ដែលផលិតនៅស៊ុយអែដ និងមានជាង២០គ្រឿងនៃយន្តហោះប្រយុទ្ធ F-16 និង F-5 ដែលយន្តហោះទាំងនេះបានប្រើប្រាស់តាំងពីទសវត្យរ៍ឆ្នាំ៨០។ សេចក្តីសំរេចនេះបានចូលទៅដល់កិច្ចប្រជុំគណរដ្ឋមន្ត្រីក្នុងថ្ងៃនេះ ហើយសំណើរសុំត្រូវបានដាក់ចូលទៅក្នុងស្រោមសំបុត្រមួយដោយមានប្រថាប់ត្រា ដាក់ថាអាថ៌កំបាំង។

កងយន្តហោះដែលមានគម្រោងនឹងបញ្ជាទិញរហូតដល់៨គ្រឿងនេះ នឹងយកមកជំនួសកងប្រយុទ្ធអាកាស F-16 ADF ដែលនឹងត្រូវដកចេញឲ្យចូលនិវត្តិន៍ពីក្រុមទី១នៅក្នុងខេត្តនគររាជសីមាក្នុងឆ្នាំ២០២១។ ប្រភពនៃកងទ័ពអាកាសបាននិយាយកាលពីថ្ងៃអង្គារ៍ មុនពេលដែលមានការប្រជុំគណរដ្ឋមន្ត្រីដែលបានចេញផ្សាយលំអិតជាសាធារណៈនៃសេចក្តីសម្រេចនេះ៕


ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 16:04  គុន ច័ន្ទរដ្ឋា