BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហារគួរជៀសវាង ប្រសិនបើអ្នកមិនចង់មានជំងឺមហារីកសុដន់

ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 16:57  BeeTube News

អាហារដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកប្រភេទផ្សេងៗ រួមទាំងមហារីកសុដន់រួមមាន:

គ្រឿងស្រវឹង

what-foods-to-avoid-if-you-have-estrogen-positive-breast-cancer

ការសិក្សាបានរកឃើញ ការផឹកស្រាជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់បាន។ Breastcancer.org បានរាយការណ៍ថា គ្រឿងស្រវឹងអាចបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន និងបណ្តាលឱ្យការប៉ះពាល់ដល់ DNA ។ ពួកគេក៏បានកត់សម្គាល់ផងដែរថា ស្ត្រីដែលផឹកភេសជ្ជៈមានជាតិអាល់កុលបីដងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ 15% ។

ស្ករ

នៅក្នុងការស្រាវជ្រាវពីឆ្នាំ 2016 សត្វកណ្ដុរដែលបានស៊ីអាហារសម្បូរជាតិស្ករជាប្រចាំនៅសហរដ្ឋអាមេរិក ទំនងជានឹងវិវត្តទៅជាដុំសាច់ក្រពេញទឹកដោះ ដែលស្រដៀងនឹងជំងឺមហារីកសុដន់ចំពោះមនុស្ស។

ខ្លាញ់

Cargill-becomes-first-oils-supplier-to-commit-to-WHO-trans-fat-guidance-globally-It-is-viable-to-proactively-transition-away-from-iTFAs-regard

ខ្លាញ់ Trans Fat គឺជាប្រភេទខ្លាញ់ ដែលជាធម្មតានៅក្នុងអាហារកែច្នៃ និងអាហារផលិតទុកជាមុន។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា វាអាចបង្កហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់។ ខ្លាញ់ Trans Fat ភាគច្រើនមាននៅក្នុងអាហារកែច្នៃ ដូចជាអាហារចៀន នំដូណាត់ និងខូឃីកញ្ចប់ ឬនំផ្អែម។ អ្នកគួរតែកំណត់ការទទួលទានខ្លាញ់ trans fats ប្រសិនបើអាចធ្វើទៅបាន។

សាច់​ក្រហម

ការសិក្សាមួយចំនួនបានរកឃើញសាច់ក្រហម អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ជាពិសេសប្រសិនបើមនុស្សម្នាក់ចម្អិនសាច់នៅសីតុណ្ហភាពខ្ពស់ ដែលអាចបង្កឱ្យមានការបញ្ចេញសារជាតិពុល។

លើសពីនេះទៅទៀត សាច់កែច្នៃ និងសាច់ក្រក ទំនងជាមានជាតិខ្លាញ់ អំបិល និងសារធាតុថែរក្សាច្រើន។ ទាំងនេះ អាចធ្វើឲ្យកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់។ សរុបមក ការកាត់បន្ថយការទទួលទានអាហារកែច្នៃធ្វើឱ្យកាន់តែមានសុខភាពកាន់តែប្រសើរឡើងល្អ៕

06-Blog-Processed-Meats-L

អត្ថបទដកស្រង់ពី Danielle Dresden 

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 13 ខែមករា 2022 16:57  BeeTube News