DW-
អៀរ៉ង់, វេណេហ៊្សុយអេឡា, ស៊ូដង់ បានបាត់បង់សិទ្ធក្នុងការបោះឆ្នោតនៅអ.ស.ប. ដោយសារមិនបានបង់ប្រាក់ចូលអង្គការនេះ, អគ្គលេខាធិការអ.ស.ប. លោក Antonio Gutierrez បាននិយាយកាលពីថ្ងៃអង្គារ៍។ បូកសរុបប្រទេសទាំងអស់ចំនួន១១ ដែលមិនបានបង់ប្រាក់ ដែលមានចំនួន៨ប្រទេសទៀតបានបាត់បង់សិទ្ធក្នុងការបោះឆ្នោតនៅមហាសន្និបាតអ.ស.ប.។ ប្រទេស៥ទៀតដែលស្ថិតនៅក្នុងលក្ខ័ណដូចនេះមាន Antigua និង Barbuda , Congo, Guinea, Papua New Guinea ,និង Vanuatu ។
នៅក្រោមធម្មនុញ្ញនៃ UN បើសិនជារដ្ឋនៃសមាជិកខកខានមិនបានបង់ប្រាក់ចំនួន២ឆ្នាំ សមាជិកនោះនឹងត្រូវបាត់បង់សិទ្ធក្នុងការបោះឆ្នោត បើសិនជាប្រាក់បំណុលរបស់រដ្ឋជាសមាជិកនោះត្រូវបានគេជំពាក់មិនទាន់សង ដោយសារលក្ខ័ណមិនអាចគ្រប់គ្រងបាន រដ្ឋជាសមាជិកនោះអាចមានសិទ្ធបោះឆ្នោតបាន។ ក្នុងឆ្នាំ២០២២ ប្រទេស Comoros, São Tomé’s, Principe និង Somalia ដែលស្ថិតនៅក្នុងករណីនេះ អាចនៅមានសិទ្ធបោះឆ្នោតបាន។
ប្រទេសវេណេហ៊្សុយអេឡា ត្រូវបង់ប្រាក់ចំនួន ៤០លានដុល្លារដើម្បីមានសិទ្ធបោះឆ្នោតឡើងវិញ, អៀរ៉ង់ត្រូវបង់ ១៨លានដុល្លារ រីឯអៀរ៉ង់ត្រូវបង់ជិត ៣០០,០០០ ដុល្លារ ចំណែកប្រទេស៥ទៀត ត្រូវបង់យ៉ាងហោចណាស់ ៧៥០,០០០ ដុល្លារ ដើម្បីមានសិទ្ធបោះឆ្នោតឡើងវិញ។
ក្នុងខែមករា ឆ្នាំ២០២១ បានបាត់សិទ្ធរបស់ខ្លួនក្នុងការបោះឆ្នោតដោយសារមិនបានបង់ប្រាក់។ បន្ទាប់ពីមានការពិភាក្សាគ្នា ប្រទេសនេះបានអនុញ្ញាតិឲ្យមានសិទ្ធបោះឆ្នោតឡើងវិញក្នុងខែមិថុនា។ ក្រសួងការបរទេសអៀរ៉ង់បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តថានឹងបង់ប្រាក់ឲ្យទាន់ពេល និងគ្រប់ចំនួន ប៉ុន្តែមិនអាចមានសមត្ថភាពនឹងធ្វើបានដោយសារ មានការកៀបសង្កត់និងការដាក់ទណ្ឌកម្មមិនស្របច្បាប់។ ថវិកាសំរាប់ប្រតិបត្តិការណ៍របស់ UN ដែលបានអនុម័ត្តនៅក្នុងខែធ្នូ មានចំនួនប្រហែល ៣,០០០លានដុល្លារ និងថវិកាសំរាប់ប្រតិបត្តិការណ៍ថែរក្សាសន្តិភាពប្រហែល ៦,៥ពាន់លានដុល្លារ។
នៅក្នុងមាត្រាទី១៩ នៃធម្មនុញ្ញនៃ អ.ស.ប. រដ្ឋជាសមាជិកអាចតវ៉ាបាន បើសិនជាមានហេតុផលគ្រប់គ្រាន់ក្នុងការមិនត្រូវបានគេសងបំណុលទាន់ពេលវេលា។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Gutierres កាលពីថ្ងៃអង្គារ៍បានសរសេរសំបុត្រមួយទៅកាន់មហាសន្និបាតដោយនិយាយថា ប្រទេសចំនួន១១ មិនបានបង់ប្រាក់ទាន់ពេលវេលា។ Paulina Kubiak អ្នកនាំពាក្យប្រធានមហាសន្និបាតបាននិយាយ៕