Reuters-
រដ្ឋការលោក Biden កាលពីថ្ងៃពុធបានរិះគន់លើសេចក្តីសម្រេចរបស់ចិនក្នុងការផ្អាកនៃចំនួនជើងហោះហើរពីសហរដ្ឋអាមេរិកមកកាន់ប្រទេសចិន ពីព្រោះអ្នកដំណើរដែលក្រោយមកបានធ្វើតេស្តវិជ្ជមាននៃកូវីដ-19 ព្រមទាំងបានព្រមានថានឹងចាត់វិធានការណ៍តបតវិញ។ "ទង្វើររបស់ចិនមិនស្របទៅតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងការដឹកជញ្ជូន ចិន-អាមេរិក"។ យើងកំពុងមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិនលើបញ្ហានេះ ហើយយើងនឹងរក្សារសិទ្ធនឹងចាត់វិធានការណ៍ទៅតាមច្បាប់ដែលអាចធ្វើទៅបាន អ្នកនាំពាក្យក្រសួងដឹកជញ្ជូនអាមេរិកបាននិយាយ។
ចិនកាលពីថ្ងៃព្រហស្បត៍បានបញ្ជាឲ្យព្យួរការហះហើរចំនួន៦ទៀតពីអាមេរិកមកចិននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីបានរកឃើញក្នុងអ្នកដំណើរដែលបានធ្វើតេស្តវិជ្ជមានកូវីដ-19 ដែលធ្វើឲ្យចំនួននៃការហោះហើរត្រូវបានផ្អាករហូតដល់ទៅ៧០ជើងហោះហើរនៅក្នុងឆ្នាំនេះនៅក្នុងកាលវិភាគដែលបានកាត់ផ្តាច់រួចជាស្រេចទៅហើយ។ការផ្អាកនេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ ការហោះហើររបស់ក្រុមហ៊ុន United Airlines ពី San Francisco ទៅសៀងហៃ និង៤ក្រុមហ៊ុន China Southern Airline ពី Los Angeles ទៅក្វាងចូវ។ ស្ថានទូតចិនៅក្នុងទីក្រុង វ៉ាស៊ិនតោន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។
ទីក្រុងប៉េកាំងនិងវ៉ាស៊ិនតោនបានកាត់បន្ថយលើសេវាកម្មដឹកជញ្ជូនតាមដែនអាកាសចាប់តាំងពីមានជម្ងឺរាតត្បាតពិភពលោក។ មុនពេលដែលមានការផ្អាកជើងហោះហើរជាចុងក្រោយនេះ ក្រុមហ៊ុនអាមេរិកចំនួយ៣ និងចិនចំនួយ៤ បានធ្វើប្រតិបត្តិការណ៍ហោះហើរប្រហែលជា២០ជើងក្នុង១សប្តាហ៍ ដែលជាចំនួយសរុបប្រហែលជា១០០ជើងក្នុង១សប្តាហ៍មុនពេលដែលមានជម្ងឺរាតត្បាត។ ចិនក៏បានព្យួរជើងហោះហើរជាមួយប្រទេសដ៏ទៃទៀត ដែលរួមបញ្ចូលកាលពីថ្ងៃពុធជើងហោះហើរចំនួន៦ពីបារាំងនិងកាណាដា។
ចំនួននៃជើងហោះហើរអាមេរិកដែលបានដកចេញចាប់តាំងពីខែធ្នូ ដោយសារតែជម្ងឺឆ្លង Omicron ដែលឆ្លងក្នុងកំរិតខ្ពស់នៅក្នុងសហរដ្ឋអាមេរិក។ ចិនបានបិទព្រំប្រទល់របស់ខ្លួនទាំងអស់ចំពោះអ្នកដំណើរ កាត់ផ្តាច់ជើងហោះហើរអន្តរជាតិដែលមានចំនួនសរុបប្រហែលជា២០០ជើងក្នុង១សប្តាហ៍ ឬក៏២%ក្នុងតំណាក់កាលមុនជម្ងឺរាតត្បាត រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនបាននិយាយនៅក្នុងខែកញ្ញា។