BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅក្នុងតំបន់ជិតព្រំប្រទល់អ៊ុយក្រែន

ថ្ងៃពុធ, 12 ខែមករា 2022 15:42  គុន ច័ន្ទរដ្ឋា

photo_2022-01-12_04-35-09 (1)

Reuters (Moscow)-

កងទ័ពរុស្សីប្រហែល៣,០០០នាក់ បានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងសម្ភារៈយោធាធុនធ្ងន់ មានរថគ្រោះនៅប៉ែកខាងលិចរុស្សី កាលពីថ្ងៃអង្គារ៍ រួមបញ្ចូលទាំងកន្លែងដែលនៅជិតអ៊ុយក្រែន ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីយោធាដែលបាននិយាយ។ រុស្សីបានធ្វើឲ្យពួកបស្ចឹមប្រទេសមានក្តីបារម្ភ ដោយបានប្រមូលផ្តុំទ័ពនៅជិតអ៊ុយក្រែន និងបានទាមទារថា ទីក្រុងវ៉ាស៊ិនតោនត្រូវតែអះអាងថា នឹងមិនដែលអនុញ្ញាតិឲ្យអ៊ុយក្រែនចូលជាសមាជិកភាព NATO និងមិនពង្រីកឆ្ពោះទៅកាន់ទិសខាងកើត ដែលសហរដ្ឋអាមេរិកបានបដិសេធមិនទទួលយករួចទៅហើយ។ ការប្រកាសនៃការធ្វើសមយុទ្ធបានលេចឡើងមុន១ថ្ងៃបន្ទាប់ពី រុស្សីនិងអាមេរិកបានជួបជជែកអំពីសំណើរសុំការធានាសន្តិសុខ។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ៍ថា គេបានទទួលនូវហេតុផលដែលប្រកបទៅដោយទុទិដ្ឋិនិយម អំពីលទ្ធភាពនៃការចរចារដើម្បីទំលាយនូវភាពទាល់ច្រក។ Interfax បានដកស្រង់នូវសម្តីយោធាបស្ចឹមប្រទេសប្រចាំស្រុក ដែលបាននិយាយថា សមយុទ្ធនេះនឹងកើតមាននៅតំបន់ Smolensk នៅជិតព្រំប្រទល់ Belarus និងនៅ Voronezh និង Bryansk ជិតព្រំប្រទល់អ៊ុយក្រែន។ គេបាននិយាយទៀតថា កាំភ្លើងធំចំនួន៣០០គ្រឿង រួមមានទាំងរថក្រោះ T-72B3, BMP-2 ដែលជារថពាសដែកនិងកាំភ្លើងដៃធម្មតា។

គេបាននិយាយទៀតថា សមយុទ្ធនឹងអនុវត្តិន៍ក្នុងការបាញ់ចេញពីរថគ្រោះ រថពាសដែក និងកាំភ្លើងធម្មតា ការវាយសម្រុកចូលក្នុងអម្លុងពេលដែលសត្រូវធ្វើវិទ្ធង្សនា និងសកម្មភាពឈ្លបយកការណ៍ និងចូលកាន់កាប់មូលដ្ឋាន។ "អង្គភាពនីមួយៗនឹងបំពេញនូវសមយុទ្ធដោយធ្វើការហ្វឹកសមជាមួយនឹងគ្រាប់ពិត BMP-2 និងរថក្រោះ T-72B3 នឹងបង្ហាញនូវសកម្មភាពជំនាញរបស់គេរួមគ្នា និងវាយប្រហារទៅលើគោលដៅរបស់យានយន្តយោធាបច្ចារមិត្ត និងទ័ពជើងគោកនៅស្ថិតនៅចម្ងាយ១,២០០ម៉ែត្រ” ក្រុមយោធាត្រូវបានគេដកស្រង់សម្តី។

ទីក្រុងវ៉ាស៊ិនតោនបានជំរុញឲ្យទីក្រុងមូស្គូត្រឡប់ក្រោយនូវការប្រមូលផ្តុំកងទ័ពដែលគេប៉ានស្មានថា ប្រហែលជាជាង១សែននាក់ នៅជិតព្រំប្រទល់អ៊ុយក្រែន ដែលបានបណ្តាលឲ្យអ៊ុយក្រែន និងបស្ចឹមប្រទេសមានការខ្វល់ខ្វល់ថា នឹងមានការឈ្លានពានជាថ្មី ៨ឆ្នាំបន្ទាប់ពីរុស្សីបានចាប់យកតំបន់ Crimea ពីអ៊ុយក្រែន។មូស្គូបាននិយាយថា គេគ្មានចេតនានឹងឈ្លានពានអ៊ុយក្រែនទេ ប៉ុន្តែគេមានសិទ្ធនឹងធ្វើចលនាកងទ័ពនៅលើទឹកដីរបស់គេ និងមានសិទ្ធក្នុងការធ្វើសមយុទ្ធដូចបានឃើញស្រាប់៕


ថ្ងៃពុធ, 12 ខែមករា 2022 15:42  គុន ច័ន្ទរដ្ឋា