BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន សរសើរលទ្ធផលនៃការធ្វើដំណើររបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅមីយ៉ាន់ម៉ា

ថ្ងៃពុធ, 12 ខែមករា 2022 14:07  គុន ច័ន្ទរដ្ឋា

photo_2022-01-12_13-52-20

JakatarPost-

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Yoshlmasa Hayashi កាលពីថ្ងៃអង្គារ៍បានសរសើរនូវលទ្ធផលជាវិជ្ជមាន ដែលកើតចេញពីការធ្វើទស្សនកិច្ចថ្មីៗនេះរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា ដើម្បីខិតខំប្រឹងប្រែងទម្លុះទម្លាយភពវឹកវរនយោបាយ បន្ទាប់ពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំមុននៅទីនោះ, រដ្ឋាភិបាលជប៉ុនបាននិយាយ។ ក្នុងអម្លុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគី ឯកឧត្តម ប្រាក់ សុខុន, Hiyashi បាននិយាយថា ទស្សនកិច្ចបាននាំឲ្យមានការប្រកាសនូវការឈប់បាញ់គ្នារវាងពួកយោធា និងក្រុមជនជាតិភាគតិច និងបានធ្វើឲ្យមានការរីកចំរើនផ្នែកជំនួយមនុស្សធម៌ បើយោងទៅតាមរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន។

សម្តេច ហ៊ុន សែន បានជួបជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់យោធា មីង អូងលាំង កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាមេដឹកនាំបរទេសលើកដំបូងទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេស ចាប់តាំងពីពួកយោធាបានចាប់យកអំណាចក្នុងខែកុម្ភះ ឆ្នាំ២០២១ និងបានបណ្តេញរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនៃមេដឹកនាំស៊ីវិល អ្នកស្រី អូងសាន ស៊ូជី។ នៅក្នុងសេចក្តីថ្លែងការណ៍រួម១ចេញបន្ទាប់មក មីង អូងលាំងបាននិយាយថា លោកនឹងបន្តបទឈប់បាញ់គ្នាជាមួយនឹងក្រុមជនជាតិភាគតិចទាំងអស់ ដែលពីមុននឹងត្រូវផុតកំណត់នៅខែកុម្ភៈ រហូតទៅដល់ចុងឆ្នាំ។

Hayashi ក៏បានបញ្ចេញនូវកង្វល់នៅលើរឿងហឹង្សា ដែលកំពុងបន្តមាននៅក្នុងប្រទេសមីយ៉ានម៉ា ព្រមទាំងបានយល់ស្របជាមួយនឹងឯកឧត្តម ប្រាក់ សុខុនថានឹងធ្វើកិច្ចសហប្រតិបត្តិកាណ៍ក្នុងការដោះស្រាយវិបត្តិនៅក្នុងអាស៊ាន, ក្រសួងបាននិយាយ។ សំរាប់ឆ្នាំនេះកម្ពុជាបានកាន់តំណែងជាប្រធានបន្តវេននៃប្រទេសសមាគមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ដែលហៅកាត់ថា អាស៊ានដែលរួមមាន កម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាលេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃនិង វៀតណាម។

បន្ទាប់មកក្នុងថ្ងៃដដែល Hayashi ក៏បានសន្ទនាផងដែរតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ឡាវ Saleumxay Kommasith ដែលប្រទេសទាំង២ បានប្តេជ្ញាចិត្តនឹងធ្វើការរួមគ្នាលើរឿងមីយ៉ាន់ម៉ា បើយោលទៅតាមក្រសួងការបរទេស៕


ថ្ងៃពុធ, 12 ខែមករា 2022 14:07  គុន ច័ន្ទរដ្ឋា