CBSNews-
ការស្នើរសុំចូលជាសមាជិកភាពនៅក្នុង NATO មិនគួរត្រូវបានប្រើប្រាស់ជាកាក់តថ្លៃនៅក្នុងការជជែករវាងរុស្សីនិងអាមេរិកនៅក្នុងអាទិត្យនេះទេ នៅក្នុងការប្រឈមមុខរវាងប្រជាជាតិអឺរ៉ុបខាងកើតនិងទីក្រុងមូស្គូ ,ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកកិច្ចការអឺរ៉ុបខាងកើតបាននិយាយកាលពីថ្ងៃច័ន្ទ។ Oliga Stefanyshina បានជួបជាមួយនឹងអគ្គលេខាធិការសម្ព័ន្ធមិត្តយោធាបស្ចឹមប្រទេសកាលពីថ្ងៃច័ន្ទមុនពេលដែលមានការប្រជុំពេញអង្គជាមួយនឹងគណៈកម្មាធិការ NATO- អ៊ុយក្រែន ដែលជួយតម្រង់ទិសទំនាក់ទំនងរវាងសម្ព័ន្ធមិត្ត NATO ជាមួយនឹងប្រជាជាតិដែលអត់មានក្បាលមួយនេះ។
សេចក្តីថ្លែងការណ៍របស់លោកស្រីបានចេញមកខណៈដែលអ៊ុយក្រែនរកការគូសបញ្ជាក់មិនមែនត្រឹមតែជាដៃគូរជាមួយនឹង NATO ទេប៉ុន្តែបានចេញជាពន្លកក្នុងទំនាក់ទំនង ជាមួយនឹងអឺរ៉ុបខាងលិច ការខិតខំប្រឹងប្រែងនេះបានធ្វើឲ្យអ្នកជំនាញខាងការពារជាតិនិងនយោបាយការបរទេសនិយាយថា នឹងធ្វើឲ្យរុស្សីមានការខឹងសម្បារ។ នេះគឺជាសារមួយដែលគ្មានការមន្ទិលសង្ស័យដែលនឹងត្រូនិយាយម្តងទៀតដោយលោកប្រធានាធិបតី Volodymyr Zelensky ជាមួយលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ។
កាលពីថ្ងៃច័ន្ទ Stefanishya បាននិយាយតាមលោក Zelensky “គ្មានអ្វីដែលត្រូវនិយាយពីអ៊ុយក្រែនទេ បើគ្មានអ៊ុយក្រែន” នៅក្នុងសន្និសិទកាសែតរួមជាមួយ អគ្គលេខាធិការ NATO, Jens Stoltenberg។ “យើងមានការភ្ជាប់មកជាមួយរបស់យើង នូវសិទ្ធដែលជាអធិបតេយ្យភាពដើម្បីជ្រើសរើសយកការសម្របសម្រួលផ្នែកសន្តិសុខរបស់យើង រួមបញ្ចូលទាំងសន្ធិសញ្ញានិងសម្ព័ន្ធមិត្ត” Stefanishya និយាយ "ការធ្វើសមាហារណ៍កម្មក្នុងអឺរ៉ុប-អាត្លង់ទិកបានតម្កល់ទុកនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងនិងមានការគាំទ្រដោយមតិភាគច្រើននៃប្រជាពលរដ្ឋអ៊ុយក្រែន វាមិនមែនអាស្រ័យទៅលើការពិភាក្សារឬការតថ្លៃនោះទេ"។
លោកស្រីបាននិយាយទៀតថា “ចំណុចចាប់ផ្តើមនៃការពិភាក្សារ គឺគួរតែជាការដកទ័ពរុស្សីដែលមានជាង១សែននាក់ដែលបច្ចុប្បន្នកំពុងតែបោះទីតាំងនៅតាមព្រំប្រទល់អ៊ុយក្រែន។ ការពិភាក្សារមានន័យថាបង្វែរភាពតានតឹងនៅអឺរ៉ុបខាងកើត ដែលជាកន្លែងរុស្សីបានដាក់ចេញនៅការទាមទារការធានាសន្តិសុខរួមបញ្ចូលទាំងរារាំងមិនឲ្យអ៊ុយក្រែនចូលរួមជាមួយ NATO និងការដកកងកម្លាំងបស្ចឹមប្រទេសចេញពីផ្នែកដ៏ទៃទៀតក្នុងតំបន់ សំណូមពររបស់រុស្សីត្រូវបានបដិសេធចោលដោយ NATO និងសហរដ្ឋអាមេរិក។