ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុះផ្ទះជនរងគ្រោះ ស្ថិននៅភូមិសម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៦ និង៣០នាទី។
មន្ត្រីនគរបាលស្រុកគូលែន បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហ៊ីម ធីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ (ត្រូវជាឪពុកចុង)។ ជនរងគ្រោះ ភេទស្រី អាយុ០៦ឆ្នាំ (កូនចុង)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានបញ្ជួនសំណរឿង និងជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវធី៕