BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងជើងបាញ់កាំជ្រួច ដែលគេសង្ស័យថាជា បាលីស្ទីកមីស៊ីលជាលើកទី២ ក្នុងរយៈពេលតិចជាង១សប្តាហ៍

ថ្ងៃអង្គារ, 11 ខែមករា 2022 16:52  គុន ច័ន្ទរដ្ឋា

photo_2022-01-11_16-50-43 (1)

DW-

កូរ៉េខាងជើងកាលពីថ្ងៃអង្គារ៍ បានបាញ់កាំជ្រួចដែលទំនងជា បាលីស្ទីកមីស៊ីលដែលមានសមត្ថភាពខ្លាំងជាងមីស៊ីលដែលលឿនជាងសំលេង ក្នុងរយៈពេលតិចជាង១សប្តាហ៍, ប្រភពយោធាកូរ៉េខាងត្បូង។ ការបាញ់នៅពេលព្រឹកព្រលឹម បានលេចចេញមកខណៈដែលក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបញ្ចប់នូវការជជែកនៅទីក្រុង New York លើរបៀបក្នុងការឆ្លើយតបទៅកាន់របាយការណ៍ អំពីទីក្រុងព្យុងយ៉ាង ក្នុងការការសាកល្បងមីស៊ីលដែលលឿនជាងសម្លេងកាលពីអាទិត្យមុន។

“យោធារបស់យើងបានស្រាវជ្រាវកាំជ្រួចដែលគេសង្ស័យថាជា បាលីស្ទីកមីស៊ីលដែលបាញ់ដោយកូរ៉េខាងជើងពីដីទៅកាន់សមុទ្ទខាងកើត ប្រហែលជាវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃនេះ” សេនាធិការកងទ័ពកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។ ការប៉ាន់ស្មានជាដំបូងបានរកឃើញថា មីស៊ីលបានធ្វើដំណើរក្នុងល្បឿន ៧០០គីឡូម៉ែត្រ នៅក្នុងរយៈកំពស់អតិប្បរិមា ៦០គីឡូម៉ែត្រនៅក្នុងល្បឿន ដែលលឿនបំផុត១០ដងលឿនជាងសម្លេង ១២,៣៤៨គីឡូម៉ែត្រក្នុង១ម៉ោង The JCS បាននិយាយ។

“យើងគណនាថា នេះមានការជឿនលឿនជាងមីស៊ីលដែលកូរ៉េខាងជើង បានបាញ់កាលពីថ្ងៃទី៥ ខែមករា“ លោកបានបន្ថែម។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានកោះប្រជុំជាបន្ទាន់មួយ និងបានបញ្ចេញនូវការសោកស្តាយចំពោះការសាកល្បងមីស៊ីលចុងក្រោយនេះ។ "សមាជិកនៃ NSC បានជំរុញឲ្យកូរ៉េខាងជើងឆ្លើយតបជាបន្ទាន់ ទៅនឹងការរំពឹងគិតរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាពនិងស្ថិរភាព នៅលើឧបទ្វីបកូរ៉េ និងបានយល់ព្រមនឹងបន្តនូវការសន្ទនានិងកិច្ចសហប្រតបត្តិការណ៍"។ វិមានពណ៌ពណ៌ខៀវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

ការបាញ់កាលពីថ្ងៃអង្គារ៍នេះ បានធ្លាក់ចូលទៅក្នុងផ្នែកខាងក្រៅនៃតំបន់សេដ្ឋកិច្ចខាងក្រៅ (EEZ) របស់ជប៉ុន បើយោលទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន។ "កូរ៉េខាងជើងបន្តបាញ់មីស៊ីលជារឿងដែលគួរឲ្យសោកស្តាយជាពន់ពេក" នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយ។ សហរដ្ឋអាមេរិក ដែលចូលរួមដោយបារាំង អៀកឡង់ ជប៉ុន ចក្រភពអង់គ្លេស និងអាល់បានី បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃច័ន្ទ មុនពេលដែលក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានប្រជុំបិទទ្វារ និងបានជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់នូវទង្វើអស្ថិរភាពនេះ៕


ថ្ងៃអង្គារ, 11 ខែមករា 2022 16:52  គុន ច័ន្ទរដ្ឋា