BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក សម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតអ្នកជំនាញដោះមីន

ថ្ងៃអង្គារ, 11 ខែមករា 2022 13:47  លាង ឡា

photo_2022-01-11_13-38-35

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ បាត់បង់អាយុជីវិតរបស់ក្រុមអ្នកជំនាញដោះមីន នៃអង្គការ CSHD ដែលទទួលគ្រោះថ្នាក់ពេលកំពុងបំពេញបេសកម្ម។

ក្នុងសាររបស់ស្ថានទូតសហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនមានក្តីក្រៀមក្រំជាខ្លាំង ពេលបានទទួលដំណឹងថា គ្រាប់មីនមួយគ្រាប់ នៅខេត្តព្រះវិហារ បានសម្លាប់ និងធ្វើឲ្យរបួសអ្នកដោះមីនដ៏ក្លាហានមួយចំនួន របស់អង្គការមិនមែនរដ្ឋាភិបាលមួយ ឈ្មោះថា អង្គការដោះមីនកម្ពុជា ។ យើងសោកស្តាយចំពោះការបាត់បង់យ៉ាងរន្ធត់នេះ ហើយសូមចូលរួមរំលែកទុក្ខដល់គ្រួសារ និងសហការីរបស់ពួកគេ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីព្រឹក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីផ្ទុះមីនបានកើតឡើង នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យអ្នកជំនាញដោះមីន ចំនួន៣នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទៅចូលរួមពិធីបុណ្យសព របស់អ្នកដោះមីន ចំនួន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) ដោយបង្ហាញពីអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំងចំពោះ ការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា ហើយបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។

សូមបញ្ជាក់ថា កម្ពុជានៅមានសំណល់យុទ្ធភណ្ឌសង្គ្រាមដូចជា៖គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទូទៅ ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្តហោះផងដែរ ប៉ុន្តែរាជរដ្ឋាភិបាល ក៏កំពុងតែធ្វើសកម្មភាពដោះ និងសម្អាតជាបន្តបន្ទាប់ ដើម្បីកុំកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕

photo_2022-01-11_13-38-37

photo_2022-01-10_15-25-41

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 11 ខែមករា 2022 13:47  លាង ឡា