BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយដោយទទូចថាគេគ្មានផែនការនឹងឈ្លានពានអ៊ុយក្រែនទេ,អាមេរិកហៅរុស្សីថាជាអ្នកខ្ជះខ្ជាយពេលវេលាក្នុងការទាមទារលក្ខ័ណ

ថ្ងៃអង្គារ, 11 ខែមករា 2022 08:43  គុន ច័ន្ទរដ្ឋា

photo_2022-01-11_01-39-50 (1)

Dailymail-

រុស្សីនិងអាមេរិកបានចង្អុលបង្ហាញថាពួកគេនៅមានដំណើរវែងឆ្ងាយ បន្ទាប់ពីការជជែកគ្នាពីបញ្ហាសន្តិសុខបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទមានដំណើរគ្រោតគ្រាត នៅពេលដែលអ្នកចរចារនៃទីក្រុងមូស្គូបានទទូចថាគេគ្មានផែនការ នឹងឈ្លានពានអ៊ុយក្រែននោះទេ តែសមភាគីអាមេរិកបានច្រានចោលនូវការទាមទាររបស់ពួកគេថាបានធ្វើឲ្យខ្ជះខ្ជាយពេលវេលា។ រុស្សីបានពង្រាយកងទ័ពប្រហែល១សែននាក់និងអាវុទ្ធយុទ្ធភ័ណ្ឌយ៉ាងច្រើននៅតាមព្រំប្រទល់អ៊ុយក្រែន ខណៈដែលបានទាមទារឲ្យ NATO បដិសេធមិនទទួលអតីតរដ្ឋសហភាពសូវៀត ឬក៏ធ្វើដំណើរទៅមុខឆ្ពោះទៅកាន់អ្វីដែលគេមើលឃើញថាជាសំយ៉ាបផ្ទះរបស់ខ្លួន។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Wendy Sherman បាននិយាយថា រុស្សីបានប្រាប់លោកស្រីថាពួកគេគ្មានចេតនានឹងឈ្លានពានអ៊ុយក្រែនទេ រីឯការប្រមូលផ្តុំកងទ័ពនេះវាគ្រាន់តែជាផ្នែកមួយនៃសមយុទ្ធទេ។ “ យើងមានការម៉ឺងម៉ាត់ ក្នុងការច្រានត្រឡប់ទៅវិញនូវសំណូមពរលើបញ្ហាសន្តិសុខ ដែលវាជារឿងសាមញ្ញបំផុតក្នុងការខ្ជះខ្ជាយពេលវេលាចំពោះសហរដ្ឋអាមេរិក” លោកស្រីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជជែកគ្នាអស់រយៈពេល៧ម៉ោង។ “យើងនឹងមិនអនុញ្ញាតិឲ្យអ្នកណាម្នាកមកបិទទ្វារនយោបាយរបស់ NATO ដែលកំពុងបើកចំហរនោះទេ “ អ៊ុយក្រែនបានស្វែងរកចូលជាសមាជិកភាព ចាប់តាំងពីរុស្សីបានភ្ជាប់យកទឹកដី Crimea របស់គេតាំងពីឆ្នាំ២០១៤។

នៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មាន Sherman បានបន្ថែមថា រុស្សីគួរតែបង្ហាញនូវទង្វើររបស់គេដែលថាគ្មានចេតនានឹងឈ្លានពានអ៊ុយក្រែនដោយបញ្ជូនទាហ៊ានរបស់គេត្រឡប់ទៅកាន់បន្ទាយវិញ។ ទោះជាយ៉ាងណាក៏ដោយភាគីអាមេរិកបានចង្អុលបង្ហាញថា ខ្លួននឹងបើកចំហរឲ្យមានំនិតផ្សេងៗទៀត ដូចជាកំណត់នូវការធ្វើសមយុទ្ធរបស់អាមេរិកនៅអឺរ៉ុបខាងកើតនិងការពង្រាយមីស៊ីលនៅក្នុងអ៊ុយក្រែនបើសិនជាទីក្រុងមូស្គូថយក្រោយមួយជំហ៊ាន។ ទីក្រុង Kyiv និងសម្ព័ន្ធមិត្តក្នុងទីក្រុងវ៉ាស៊ិនតោនមានការភ័យខ្លាចកងទ័ពប្រហែល១សែននាក់បានប្រុងប្រៀបនឹងឈ្លានពាន ៨ឆ្នាំបន្ទាប់ពីរុស្សីបានចាប់យកឧបទ្វីប Crimea។

ចំណែកខាងរុស្សី លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Sergei Ryabkov បានដាក់ចេញនូវការទាមទាររបស់រុស្សី រួមបញ្ចូលទាំងការបញ្ចប់នូវសកម្មភាពរបស់សម្ព័ន្ធមិត្ត NATO នៅប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតដែលបានចូលរូមបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ "យើងគ្មានបំណងនឹងឈ្លានពានអ៊ុយក្រែនទេ" លោកនិយាយ និងបានព្រមានថារុស្សីនឹងឆ្លើយតបតាមរបៀប “ បច្ចេកទេសយោធា” បើសិនជាការជជែកគ្នាបរាជ័យ ជាអ្វីដែលអ្នកវិភាគបាននិយាយថាវាទំនងជាការគំរាមកំហែង១ដើម្បីដាក់ពង្រាយឡើងវិញភ្លាមៗនៅរង្វង់ប្រតិបត្តិការណ៍មីស៊ីលក្នុងអឺរ៉ុប។


ថ្ងៃអង្គារ, 11 ខែមករា 2022 08:43  គុន ច័ន្ទរដ្ឋា