BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បញ្ជូនមនុស្ស ៤នាក់ ទៅកាន់ ពន្ធនាគារ ខេត្តប៉ៃលិន រងការចោទប្រកាន់ពីបទល្មើសចំនួន២

ថ្ងៃអង្គារ, 11 ខែមករា 2022 08:29  ហេង សំណាង

photo_2022-01-11_08-23-53

ប៉ៃលិន៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានបង្ក្រាបបានក្នុងករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបានធ្វើការឃាត់ខ្លួនមនុស្ស ៤នាក់។

នៅថ្ងៃខែឆ្នាំដដែល លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំង ០៤នាក់ (ស្រី០២នាក់) មានសាវតាជាតិដូចខាងក្រោម ៖ ១- ឈ្មោះ ម៉ោក ចៀន (ប្តី) ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ២- ឈ្មោះ ស គន្ធា (ប្រពន្ធ) ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៣- ឈ្មោះ សឿន សុភីន (កូន) ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ដូរ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ៤- ឈ្មោះ ស វិត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នជនត្រូវចោទទាំង០៤នាក់ខាងលើ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវជួញដូរសារធាតុញៀន និងពីបទកាន់កាប់អាវុធឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត៕


ថ្ងៃអង្គារ, 11 ខែមករា 2022 08:29  ហេង សំណាង