BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរបាន​ចុះ​បង្ក្រាប​បារី​ក្លែងក្លាយ​នៅ​រោងចក្របារី ហុង ​អន្តរជាតិ​

ថ្ងៃចន្ទ, 10 ខែមករា 2022 16:43  BeeTube News

fn-2022-01-05-19-14-50-11

នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ 2022 កម្លាំងប៉ូលីសចម្រុះបានចុះបង្រ្កាបបារីក្លែងក្លាយ ដែលមានម៉ាក់ JET និង 555 ចែកចាយដោយ រោងចក្របារី ហុង អន្តរជាតិ។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្តឹងថា បារី JET ក្លែងក្លាយ កំពុងត្រូវបានជួញដូរនៅក្នុងព្រះរាជាណាចក្រ។ នាយកដ្ឋាន​បាន​ស៊ើបអង្កេតអស់រយៈពេល​ជាង​មួយ​ឆ្នាំ​នៅលើ​ករណី​នេះ​។

ក្រោយពីបានត្រួតពិនិត្យរួចរាល់ហើយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូសទំនិញក្លែងក្លាយខាងលើ ដើម្បីរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច។

រោងចក្របារី ហុង អន្តរជាតិ នឹងត្រូវបានបិទជាបណ្តោះអាសន្ន។ លោក ង៉ុប ម៉ុក ដែលជាម្ចាស់ក្រុមហ៊ុន ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ចំណែកឯជនសង្ស័យជាបុរសម្នាក់ទៀត ឈ្មោះ ង៉ូវ ស្រ៊ុន បានកំពុងរត់គេចខ្លួន៕

fn-2022-01-05-19-14-50-6

 


ថ្ងៃចន្ទ, 10 ខែមករា 2022 16:43  BeeTube News