BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អូងសាន ស៊ូជីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមទៀត

ថ្ងៃចន្ទ, 10 ខែមករា 2022 16:14  គុន ច័ន្ទរដ្ឋា

6 (2)

Bangkok-AP-

តុលាការមីយ៉ាន់ម៉ាបានកាត់ទោសមេដឹកនាំដែលបណ្តេញចេញពីអំណាចអ្នកស្រី អូងសាន ស៊ូជីឲ្យជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមទៀតកាលពីថ្ងៃច័ន្ទ បន្ទាប់ពីរកឃើញកំហុសនៃការនាំចូល និងកាន់កាប់ខុសច្បាប់នៃវិទ្យុទាក់ទង ព្រមទាំងរំលោភលើការហាមឃាត់មិនឲ្យជួបជុំក្នុងអម្លុងពេលដែលមានកូរ៉ូណាវីរុស។ មន្ត្រីតុលាការនិយាយ។ អ្នកស្រីស៊ូជីត្រូវបានតុលាការកាត់ទោសកាលពីខែមុន ក្នុងការចោទប្រកាន់២ករណី និងត្រូវបានកំណត់ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ដែលក្រោយមកត្រូវបានបន្ថយឲ្យនៅពាក់កណ្តាលដោយមេដឹកនាំរដ្ឋាភិបាលយោធា។

បណ្តឺងប្រហែលជា១២ករណីត្រូវបានយកមកចោទប្រកាន់អ្នកស្រី ចាប់តាំងពីពួកយោធាចូលកាន់អំណាចពីខែកុម្ភះ បណ្តេញរដ្ឋាភិបាលដែលចេញពីការបោះឆ្នោត និងចាប់ខ្លួនសមាជិកជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ បើសិនជារកឃើញកំហុសនៃការចោទប្រកាន់ទាំងអស់ អ្នកស្រីនឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារជាង១០០ឆ្នាំ។ អ្នកគាំទ្រអ្នកស្រី អូងសា ស៊ូជីនិងអ្នកវិភាគឯករាជ្យបាននិយាយថា ការចោទប្រកាន់លោកស្រីត្រូវបានប្រឌិតដើម្បីឲ្យការចាប់យកអំណាចរបស់ពួកយោធាស្របច្បាប់ និងការពារមិនឲ្យលោកស្រីវិលត្រឡប់ចូលទៅក្នុងឆាកនយោបាយវិញ។

សវនាការកាត់ក្តីនៅក្នុងតុលាការនៅក្នុងក្រុងណៃពិដោរ ត្រូវបានឲ្យដឹងដោយមន្ត្រីតុលាការដែលទទូចសុំមិនបញ្ចេញឈ្មោះដោយខ្លាចមានការដាក់ទណ្ឌកម្មដោយអាជ្ញាធរ ដែលបានហាមប្រាមមិនឲ្យបញ្ចេញព័ត៌មានអំពីការកាត់ក្តីអ្នកស្រី អូងសាន ស៊ូជី។ គាត់បាននិយាយថា អ្នកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំនៅក្រោមច្បាប់អាហារណ៍នីហារណ៍ក្នុងការនាំចូលវិទ្យុទាក់ទង និង១ឆ្នាំក្រោមច្បាប់ទូរគមនាគមន៍ក្នុងការកាន់កាប់វិទ្យុនោះ។ អ្នកស្រីត្រូវបានទទួលការកាត់ក្តី២ឆ្នាំ នៅក្រោមច្បាប់គ្រប់គ្រងមហន្តរាយធម្មជាតិក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតថា បានរំលោភការជួបជុំគ្នាក្នុងរយៈពេលកូរ៉ូណា-19។

រដ្ឋាភិបាលដែលតែងតាំងដោយយោធាមិនបានអនុញ្ញាតិឲ្យភាគីខាងក្រៅជួបជាមួយអ្នកស្រីអូងសាន ស៊ូជីទេ ទោះបីជាមានសម្ពាធអន្តរជាតិឲ្យមានការសន្ទនាគ្នារួមទាំងអ្នកស្រីអូងសានស៊ូជីផង ដែលអាចបន្ធូបន្ថយនូវអំពើហឹង្សានៃវិបត្តិនយោបាយ។ ពួកយោធាក៏មិនបានអនុញ្ញាតិឲ្យបេសកជនពិសេសអាស៊ានដែលមីយ៉ាន់ម៉ាជាសមាជិកដែលបានរារាំង មីង អូងលាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ៕


ថ្ងៃចន្ទ, 10 ខែមករា 2022 16:14  គុន ច័ន្ទរដ្ឋា