BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មូលហេតុពិត ដែលទឹកភ្នែកមានរសជាតិប្រៃ

ថ្ងៃចន្ទ, 10 ខែមករា 2022 14:33  BeeTube News

photo_2022-01-10_14-30-26

អ្នកប្រហែលជាមិនគិតពីទឹកភ្នែកច្រើនទេ ប៉ុន្តែរាល់ពេលដែល​​​អ្នកព្រិចភ្នែក ភ្នែករបស់អ្នកបានបង្កើតវា។ បើគ្មានទឹកភ្នែកទេ ភ្នែករបស់អ្នកនឹងស្ងួត នេះបើយោងតាម National Eye Institute។

សម្រាប់ហេតុផលដែលយើងមិនយល់ទាំងស្រុងនោះគឺ ស្ត្រីយំច្រើនជាងបុរស។ គេហទំព័រ MD ចង្អុលបង្ហាញថា នេះប្រហែលជាដោយសារតែបុរសមានបំពង់បង្ហូរទឹកភ្នែកតូចជាង ប៉ុន្តែមិនមានការសិក្សាស្រាវជ្រាវ ឬអ្នកវិទ្យាសាស្រ្តរូបណាបានបញ្ជាក់ពីវានោះទេ។ លើសពីនេះទៀតរាងកាយរបស់បុរសផលិត prolactin តិច ដែលជាអរម៉ូនដែលផលិតទឹកភ្នែក។ រាងកាយរបស់បុរសក៏បង្កើតអ័រម៉ូនតេស្តូស្តេរ៉ូនបន្ថែមទៀត ដែលអាចរារាំងសកម្មភាពនៃការយំ។ ប៉ុន្តែ​អ្នក​រាល់​គ្នា​ផលិត​ទឹក​ភ្នែក ហើយ​អ្នក​ប្រហែល​ជា​បាន​កត់​សម្គាល់​ឃើញ​ថា ​ពួក​វា​មាន​រសជាតិ​ប្រៃ។ ហេតុអ្វីបានជា​អញ្ចឹង?

ទឹកភ្នែកមានសមាសធាតុជាច្រើន រួមទាំងអេឡិចត្រូលីតផងដែរ

ទឹក​ភ្នែក​កើត​ចេញ​ពី​ក្រពេញ​ទឹក​ភ្នែក ​ដែល​ស្ថិត​នៅ​លើ​ត្របក​ភ្នែក​របស់​អ្នក ហើយ​វា​មាន​ទឹក ទឹករំអិល ប្រេង​ខ្លាញ់ និង​ប្រូតេអ៊ីន​ច្រើនជាង ១.៥០០ នេះបើតាម Healthline។ រសជាតិ​ប្រៃ​ក្នុង​ទឹកភ្នែក ​បាន​មក​ពី​អេឡិចត្រូលីត​ក្នុង​ទឹក​ដែល​មាន​អ៊ីយ៉ុង​អំបិល។ សារធាតុរាវនេះ គឺចាំបាច់ដើម្បីរក្សាសុខភាពភ្នែករបស់អ្នកឲ្យបានល្អ។ ទឹករំអិល​ជួយ​ឱ្យ​ភ្នែក​មាន​ជាតិ​រំអិល ហើយ​ជាតិ​ប្រេង​ក្នុង​ទឹកភ្នែក ជួយ​មិន​ឱ្យ​ហូរ​ទឹកភ្នែក​។ ទឹករំអិល និងប្រេង គឺចាំបាច់ដើម្បីការពារភ្នែកស្ងួត (តាមរយៈ Verywell Health)។

ទឹកភ្នែក Emotional ​ក៏​មាន​ផ្ទុក​នូវ​អ័រម៉ូន​ស្ត្រេ​ស​ច្រើន​ដែរ​ នេះ​បើ​យោង​តាម​អ្នកជំនាញ​ជីវគីមី​លោក​វេជ្ជបណ្ឌិត William Frey ។ Frey បានប្រាប់ Psychology Today ថានៅពេលដែលរាងកាយបញ្ចេញអរម៉ូនទាំងនេះ វាជួយបន្ធូរភាពតានតឹង។ លើសពីនេះ ការយំតាមអារម្មណ៍អាចជំរុញអរម៉ូន endorphins ដែលជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិរបស់រាងកាយ។ ខណៈពេលដែលមនុស្សមួយចំនួនអាចគិតថា ការយំធ្វើឱ្យពួកគេមើលទៅទន់ខ្សោយ អ្នកស្រាវជ្រាវបានណែនាំថា ការធ្វើបែបនេះអាចបំបាត់អារម្មណ៍អវិជ្ជមាន ហើយការទប់ទឹកភ្នែកឲ្យត្រឡប់មកវិញ អាចនាំឱ្យមានបញ្ហាផ្លូវចិត្តកាន់តែច្រើន នេះបើយោងតាម ​​Healthline ៕

photo_2022-01-10_14-30-50

អត្ថបទដកស្រង់ពី Kimberly Smith

បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃចន្ទ, 10 ខែមករា 2022 14:33  BeeTube News