Barrons.com-
នៅតាមព្រំប្រទល់នៃប៉ែកខាងកើតអ៊ុយក្រែនដែលជាកន្លែងដែលកងទ័ពអ៊ុយក្រែនបានប្រយុទ្ធក្នុងសង្រ្គាមដែលអូសបន្លាយជាមួយក្រុមបំបែករដ្ឋ ដែលនិយមក្រឹមឡាំង ,ទាហ៊ានអ៊ុយក្រែនមានការមន្ទិលសង្ស័យថាការជជែករវាងរុស្សី-អាមេរិកនឹងនាំមកនូវការផ្លាស់ផ្តូរទៅមុខ។ ចាប់តាំងពីឆ្នាំ២០១៤ ដែលជាឆ្នាំរុស្សីបានភ្ជាប់យកតំបន់ Crimea ទាហ៊ានអ៊ុយក្រែនបានប្រយុទ្ធជាមួយនឹងពួកឧទ្ទាមដើម្បីដណ្តើមយកតំបន់២កន្លែងដើម្បីយកមកត្រួតត្រាឡើងវិញដែលស្ថិតនៅជាប់នឹងព្រំប្រទល់រុស្សី។
ប៉ុន្តែពេលថ្មីៗនេះការភ័យខ្លាចបានកើនឡើងថាទីក្រុងមូស្គូ ដែលបានប្រមូលផ្តុំកងទ័ពជាច្រើនសែននាក់នៅក្នុងទឹកដីរបស់ខ្លួនអាចនឹងបើកការវាយប្រហារ។ Clad ដែលមានពាក់អាវក្រោះនិងមួកដែក អាយុ២៩ឆ្នាំជាទាហ៊ានឈ្មោះ Mykhailo បានដើរនៅក្នុងលេណដ្ឋានក្នុងទីក្រុង Avdivkla នៅប៉ែកខាងជើងនៃមូលដ្ឋានពួកបំបែករដ្ឋនៃទីក្រុង Donetsk។ “ខ្ញុំសង្ស័យលើការដែលថានឹងមានអ្វីប្រែប្រួល” Mykhailo បាននិយាយពន្យល់ថា ការចរចារលើកមុនបានទទួលបរាជ័យក្នុងការបញ្ចប់សង្រ្គាមដែលបានឆក់យកជីវិតមនុស្សជាង១៣,០០០ នាក់។
អ្នកការទូតរុស្សីនិងអាមេរិកនិងជួបប្រជុំគ្នាក្នុងទីក្រុង ហ្សឺណែវដើម្បីជជែកអំពីអ៊ុយក្រែននិងរឿងសន្តិសុខ ដែលលោកប្រធានាធិបតី Vladimir Putin ស្វែងរកការធានាពី NATO ថានឹងមិនពង្រីកឆ្ពោះទៅទិសខាងកើត។ “ខ្ញុំជឿថាការជជែកនេះនឹងមិនធ្វើឲ្យរឿងវាអាក្រក់អាក្រីនោះទេ” Mykhailo និយាយដោយកាន់ដៃមានកាន់កាំភ្លើង។ "ចំណែកឯរឿងគោលនយោបាយរបស់ Putin វាជារឿងមួយផ្សេងទៀត វានឹងមិនមានការផ្លាស់ប្តូរនោះទេ" គាត់បានប្រាប់ AFP ។ ការធានាមិនឲ្យចូលរួមជាមួយ NATO នឹងមិនអាចបញ្ឍប់លោកបានទេ ព្រោះគាត់ចង់ក្លាយជទៅជាសហភាពរុស្សីឡើងវិញជាលើកទី២។
ជាមួយការឡើងកំដៅរវាងរុស្សីនិងអាមេរិក បស្ចឹមប្រទេសបានជំរុញឲ្យរុស្សីដកកងទ័ពរបស់ខ្លួនចេញទៅវិញ។ វិមានក្រឹមឡាំងបានប្រកែកម្តងហើយម្តងទៀតថាខ្លួនពុំមានផែនការដើម្បីឈ្លានពាននោះទេ ព្រមទាំងបាននិយាយថាចលនាកងទ័ពគឺជាផ្នែកមួយនៃការពង្រាយទ័ពជាប្រចាំ។លោកប្រធានាធិបតី Joe-Biden បានព្រមានថានឹងមានផលវិបាកធ្ងន់ធ្ងរបើសិនជារុស្សីឈ្លានពានអ៊ុយក្រែន។ វិធានការណ៍ដែលស្ថិតនៅក្រោមការពិចារណា រួមបញ្ចូលទាំងការកាត់ផ្តាច់ក្រុងមូស្គូចេញពីប្រព័ន្ធធនាគារពិភពលោកនិងផ្អាកនូវបំពង់បង្ហូរប្រេងដ៏ចម្រូងចម្រាស់ Nord Stream 2។