Geneva(AP)
មន្ត្រីការទូតរុស្សីម្នាក់បានព្យាករណ៍ថាការជជែកគ្នានឹងមានការលំបាកជាមួយសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ បន្ទាប់ពីបានចូលរួមអាហារពេលល្ងាចជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃការចាប់ផ្តើមប្រជុំជាបន្តបន្ទាប់ក្នុងទីក្រុង៣ នៃអឺរ៉ុបសប្តាហ៍នេះ ជាមួយនឹងទំនាក់ទំនងមានការធ្លាក់ចុះ ដោយសារការប្រមូលផ្តុំកងទ័ពរុស្សីនៅជិតអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី លោក Sergei Ryabkov និងមន្ត្រីរុស្សីដ៏ទៃទៀតបានជួបគ្នាជាង២ម៉ោងជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Wendy Sherman ដែលជាប្រធានគណៈប្រតិភូអាមេរិកហើយនិងក្រុមរបស់លោកស្រីនៅក្នុងវេសនដ្ឋានដ៏ប្រណិតរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកក្នុងការប្រជុំលើការដាកសព្វាវុធដែលគេអាចមើលឃើញបឹងនៃទីក្រុងហ្សឺណែវ។ ការពិសារបាយពេលល្ងាចគឺជាការចាប់ផ្តើមក្នុងការជជែកគ្នាដ៏ទូលំទូលាយរវាងក្រុមទាំង២នៅក្នុងស្ថានបេសកកម្មការទូតក្នុងទីក្រុងហ្សឺណែវដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ។
“យើងសំរេចចិត្តចាប់ផ្តើមចូលទៅក្នុងរឿងសំខាន់ៗ ដែលនឹងកើតមាននៅពេលខាងមុខ ប៉ុន្តែការជជែកគ្នានឹងមានការពិបាក” Ryabkov បានប្រាប់អ្នកយកព័ត៌មានខណៈដែលលោកចាកចេញពីការប្រជុំក្នុងអាហារពេលល្ងាច “វានឹងមិនងាយស្រួលទេ វាដូចជាការធ្វើជំនួញអញ្ចឹង ខ្ញុំគិតថាយើងនឹងមិនខ្ជះខ្ជាយពេលវេលាទេនៅថ្ងៃស្អែក”។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បាននិយាយថា ក្នុងអម្លុងពេលបាយល្ងាចនាថ្ងៃអាទិត្យ Sherman បានបញ្ជាក់ពី "ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះគោលការណ៍អន្តរជាតិនៃអធិបតេយ្យភាព និងបូរណភាពដែនដី,និងសេរីភាពនៃប្រជាជាតិដែលមានអធិបតេយ្យដើម្បីជ្រើសរើសសម្ព័ន្ធមិត្តរបស់ខ្លួន" នេះជាការនិយាយយោងទៅដល់អ៊ុយក្រែននិងក្តីសង្ឃឹមរបស់គេក្នុងការចូលរួមជាមួយ NATO ។
Sherman “បញ្ជាក់ថាសហរដ្ឋអាមេរិក នឹងស្វាគមន៍នូវការរីកចម្រើនដ៏ពិតប្រាកដមួយតាមរយៈការទូត” Price និយាយនៅក្នុងសេចក្តីថ្លែងការមួយ។ រដ្ឋាភិបាលនៃលោកប្រធានាធិបតី Putin បានដាក់ចេញនូវបញ្ជីរនៃការទាមទារ ដួចជាការស្វែងរកធានាថា សម្ព័ន្ធមិត្តយោធាNATO នឹងមិនស្វែងរកនូវការពង្រីកបន្តទៅទៀតទៅកាន់ភាគខាងកើតទៅកាន់ប្រទេសដូចជា អ៊ុយក្រែន ឬ Georgia ដែលជាអតីតសាធារណរដ្ឋសហភាពសូវៀត។ ”ភាគីរុស្សីមកទីនេះជាមួយនឹងជំហរច្បាស់លាស់ដែលភ្ជាប់មកជាមួយនូវចំណុចសំខាន់មួយចំនួន ដែលនៅក្នុងគំនិតខ្ញុំ អាចយល់គ្នាបាន ដែលយើងបានរៀបចំយ៉ាងជាក់លាក់ ដែលនឹងមិនងាកចេញពីវិធីសាស្ត្ររបស់យើងដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការប្រជុំកំរិតខ្ពស់” Ryabkovបាននិយាយ។
នៅពេលដែលសួរថាតើ រុស្សីបានប្រុងប្រៀបហើយឬនៅក្នុងការសម្របសម្រួល លោកឆ្លើយថា "អាមេរិកាំង គួរតែប្រុងប្រៀបរួចជាស្រេចក្នុងការសម្របសម្រួល"។