AP-
ពួកតាលីបង់បានចាប់ខ្លួនសាស្ត្រាចារដ៏មានប្រជាប្រីយ៍ភាពនៃមហាវិទ្យាល័យមួយដែលជាអ្នករិះគន់ឥតសំចៃមាត់ចំពោះជោគជ័យរដ្ឋាភិបាល រួមបញ្ចូលទាំងអ្នកគ្រប់គ្រងទីក្រុងកាប៊ុលថ្មី អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យ។ Zabihullah Mujahid បាននិយាយនៅក្នុង Tweet ថាសាស្ត្រាចារ Faizuallah Jalal ត្រូវបានចាប់ខ្លួនដោយក្រុមស៊ើបការសម្ងាត់ប្រដាប់អាវុធតាលីបង់។ ក្រុមនេះបានចោទប្រកាន់លោកសាស្ត្រាចារក្នុងការប្រើពាក្យសំដីគ្មានន័យនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអុជអាលប្រជាពលរដ្ឋឲ្យប្រឆាំងនឹងរដ្ឋាភិបាលនិងលេងសើចជាមួយសេចក្តីថ្លៃថ្នូរ។
ពួកតាលីបង់បានចាប់យកអំណាចនៅក្នុងអាហ្វហ្គានីស្ថាននៅមុនពេលដែលកងទ័ពសហរដ្ឋអាមេរិកដកចេញនិងបានចេញដំណើរពីប្រទេសនៅថ្ងៃទី៣១ខែសីហា បន្ទាប់ពីបានកាន់កាប់អស់រយៈពេល២០ឆ្នាំដោយសារសង្រ្គាម។ ពួកជីវពលទ័ពព្រៃដែលបានក្លាយទៅជាអ្នកគ្រប់គ្រងប្រទេសកាលពីពេលមុនក្នុងឆ្នាំ១៩៩៦-២០០១។ នៅក្នុង Tweet កាលពីព្រឹកថ្ងៃអាទិត្យមកូនស្រីរបស់ Jalal នាងHasina Jalal បានអង្វរសូមឲ្យដោះលែងឪពុករបស់នាង “ ខណៈដែលខ្ញុំបានបញ្ជាក់ថាវាជាដំណឹងដ៏គួរឲ្យរំខាន ខ្ញុំបានសុំឲ្យមានការដោះលែងជាបន្ទាន់ឪពុករបស់ខ្ញុំ សាស្ត្រាចារ Faizuallah Jalal “ នាង Tweet ។
អាហ្វហ្គានីស្ថានបានប្រឈមទៅនឹងវិបត្តិមនុស្សធម៌ ជាមួយនឹងការព្រមានរបស់អ.ស.ប.ថា៩០%នៃចំនួនប្រជាពលរដ្ឋ៣៨លាននាក់កពុងតែស្ថិតនៅក្នុងតម្រូវការស្បៀងអាហារ ការចាប់ខ្លួនសកម្មជនដ៏ល្បីល្បាញនេះប្រាកដណាស់នឹងធ្វើឲ្យការខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយកាន់តែស្មុកស្មាញ។ វានឹងបន្ថែមនូវសេចក្តីភ័យខ្លាចទៀត ថាពួកតាលីបង់បានបន្តធ្វើដដែលដូចក្នុងការដឹកនាំរបស់គេកាលពីអតីត មុនពេលដែលត្រូវបានបណ្តេញចេញពីអំណាចដោយក្រុមចំរុះដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការដែលផ្តល់ជំរកឲ្យពួក មេដឹកនាំអាល់កៃដា ប៊ីនឡាដិន។
ទូរទស្សន៍ Tolo ស្ថានីយ៍ដែលធំជាងគេ ដែលFaizuallah ជាអ្នកធ្វើអត្ថាធិប្បាយជាញឺកញាប់ បានTweet ថាJalalត្រូវបានចាប់ខ្លួន ដែលបានរាយការណ៍ថាបានធ្វើការចោទប្រកាន់ប្រឆាំងទៅនឹងក្រសួងរបស់រដ្ឋាភិបាល ប្រភពសន្តិសុខបាននិយាយ។ មិនមានចម្លើយផ្លូវការណ៍ពីរដ្ឋាភិបាលដើម្បីឆ្លើយពីការចាប់ខ្លួន Jalal។