rfel.org-
នាវាចម្បាំងអង់គ្លេសមួយបានបុកនាវាមុជទឹករុស្សីមួយ ខណៈដែលកំពុងធ្វើនាវាចរណ៍យាមល្បាតនៅក្នុងសមុទ្ទអាត្លង់ទិក ក្រសួងការពារជាតិចក្រភពអង់គ្លេសបានបញ្ចេញឲ្យដឹង។ នាវាអង់គ្លេស HMS Northumberland ដែលធ្លាប់បានតាមដាននាវាមុជទឹករុស្សីនៅចុងឆ្នាំ២០២០ បានបុកគ្នាជាមួយនាវាមុជទឹកនោះ។ ឧប្បទ្ទវហេតុត្រូវបានថតដោយក្រុមថតឯកសារប៉ុស្ត៍លេខ៥ដែលជានាវាមួយមានឈ្មោះ ជីវិតនៅលើសមុទ្ទ ដែលបានផ្សព្វផ្សាយក្នុងរលកអាកាសនៃប្រទេសអង់គ្លេស។
ក្រសួងការពារជាតិមិនដែលប្រកាសអំពីរឿងនេះទេកាលពីពេលមុន ប៉ុន្តែឥឡូវនេះបានផ្ស្វព្វផ្សាយដោយសារតែកាម៉េរ៉ាបានចាប់រូបបាន។ "នៅក្នុងចុងឆ្នាំ២០២០ នាវាមុជទឹករុស្សីដែលត្រូវបានតាមដានដោយ HMS Northumberland បានមកធ្វើទំនាក់ទំនងដើម្បីមានការជួយអូសដើយសារនាវាមុជទឹកមានបញ្ហា" ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែកចាយទៅដល់គ្រប់ប្រព័ន្ធផ្ស័ព្វផ្សាយកាលពីថ្ងៃទី៦ខែមករា “ជាធម្មតានាវាចម្បាំងអង់គ្លេសតែងតែនាវាប្រទេសនិងនាវាមុជទឹកដើម្បីការពារនូវប្រទេសអង់គ្លេស”។
ប្រភពក្រសួងការពារប្រទេសបានប្រាប់ BBC ថាវាមិនទំនងទាល់តែសោះថានាវាមុជទឹកនោះមានចេតនានឹងបុកជាមួយនឹងខ្សែកាបនៃប្រដាប់សណ្តោងនោះទេ។នៅក្នុងកម្មវិធីទូរទស្សន៍មានឈុតឆាកមួយដែលពេលនោះក្រុមនាវិកនៅលើនាវ HMS Northumberland បានដឹងថាមានរឿងអ្វីមួយកើតឡើង ដែលពេលនោះពួកនាវិកបានស្រែកថា ស្អីហ្នឹង…ស្អីហ្នឹង? “គេមិនបានដឹងច្បាស់ថាតើនាវាមុជទឹករបស់រុស្សីមានការខូចខាតប៉ុនណា?។ទោះជាយ៉ាងណាក៏ដោយ នាវា HMS Northumberland បានធ្វើដំណើរវិលត្រឡប់ទៅកាន់កំពង់ផែនៅScotland ដើម្បីជួសជុលនូវការខូចខាត។
មន្ត្រីនាវាដែលបានដឹងពីហេតុការនេះបានប្រាប់សារព័ត៌មាន The Sun ថា វាជាព្រឹត្តិការណ៍មួយដែលគេបានបញ្ចេញឲ្យដឹងហើយធ្វើឲ្យនាវិកនៅក្នុងនាវាមុជទឹកមានការភ្ញាក់ផ្អើល។ មន្ត្រីនោះបានបញ្ចេញឲ្យដឹងទៀតថានាវិករុស្សីអាចនឹងបានលឺសំលេងនោះមួយរំពេចតែមិនបានរំពឹងគិតថាសំលេងនោះជាការប៉ះទង្គិចគ្នា មន្ត្រីនោះបាននិយាយ។ នេះគឺជាលើកទី១ដែលមានការបុកគ្នាក្រោយពីសង្រ្គាមលោកលើកទី២។