Washington-
អាមេរិកត្រូវការពង្រឹងល្បែងរបស់ខ្លួនក្នុងទំនាក់ទំនងសេដ្ឋកិច្ចក្នុងអាស៊ី ខណៈដែលអ្នកសម្របសម្រួលកិច្ចការខាងឥណ្ឌូប៉ាស៊ីហ្វីក លោក Kurt Campbell បាននិយាយកាលពីថ្ងៃព្រហស្បត៍ ដែលបានហៅការឈោងទៅនេះជាការកំណត់នូវនៅក្នុងតំបន់សមាសភាពនៃនយោបាយអាមេរិកប៉ុន្មានឆ្នាំខាងមុខនេះ។Campbell បាននិយាយថាលោកប្រធានាធិបតី Joe-Biden បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកត្រូវការឲ្យកើតមានឡើងនូវក្នុងរចនាសម្ព័ន្ធនៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការអនុវត្តិន៍មុខជំនួញនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីកខណៈដែលឥទ្ធិពលចិនកំពុងរះឡើង។
"ប្រាកដណាស់ គឺជាកន្លែងមួយដែលសហរដ្ឋអាមេរិក ត្រូវការពង្រឹងល្បែងរបស់ខ្លួន" Campbell បាននិយាយ ដោយបានបន្ថែមទៀតថា តួរនាទីរបស់សហរដ្ឋអាមេរិកត្រូវតែទៅឲ្យឆ្ងាយពីប្រពៃណីនៃការធ្វើពាណិជ្ជកម្ម និងរួមបញ្ចូលទាំងការរៀបចំទំនាក់ទំនងផ្នែកតួរលេខគណិតសាស្ត្រនិងស្តង់ដារបច្ចេកវិទ្យាជានខ្ពស់។” យើងត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថាមិនមែនត្រឹមតែយើងមានទំនាក់ទំនងខាងការទូត ,យោធា,យុទ្ធសាស្ត្រនិងភាពទូលំទូលាយប៉ុណ្ណោះទេ យើងត្រូវតែបើកចំហរធ្វើទំនាក់ទំនងនិងវិធីសាស្ត្រប្រកបទៅដោយសុទិដ្ឋិនិយមដើម្បីអន្តរសកម្មភាពនៃពាណិជ្ជកម្មនៅក្នុងឥណ្ឌូប៉ាស៊ីហ្វីក Campbell និយាយ។
"ខ្ញុំគិតថា យើងយល់ច្បាស់នៅក្នុងរដ្ឋការលោក Biden គិតថាឆ្នាំ២០២២ វានឹងក្លាយទៅជាទំនាកទំនងដ៏ទូលំូឡាយនៅទូទាំងតំបន់" លោកនិយាយដោយមិនបានធ្វើការវែកញែកឲ្យច្បាស់លាស់។ ទំនាក់ទំនងអាមេរិក-ចិនបានលិចធ្លាក់ទៅក្នុងកំរិតមួយដ៏ទាបបំផុតនៅក្នុងទស្សវត្យរ៍នេះ ខណៈដែល Biden បានបានស្វែងរកដើម្បីបង្កើននូវឥទ្ធិពលជាមួយ និងសម្ព័ន្ធមិត្តនិងដៃគូរដើម្បីប្រឆាំងទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថាវាជាការកើនឡើងនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចនិងយោធាដោយទីក្រុងប៉េកាំង។
រដ្ឋការរបស់លោកបានដាក់រួមបញ្ចូលគ្នាអ្វីដែលគេហៅថា កិច្ចព្រមព្រៀង AUKUS ដែលនៅក្រោមនោះសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានយល់ព្រមនឹងជួយអូស្ត្រាលីឲ្យទទួលបាននូវនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរ ក៏ដូចជាកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន ឥណ្ឌា ដែលជាភ័ស្តុតាងមួយបង្ហាញថាដៃគូរអាមេរិក បានធ្វើឲ្យចិនគ្រាំគ្រាចិត្ត។